ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សមាសភាពនៃរដ្ឋាភិបាលថ្មីរបស់ប៉ាឡេស្ទីនស្បថចូលកាន់តំណែង
2024-04-01 10:35:02cri
Share with:

សមាសភាពនៃរដ្ឋាភិបាលថ្មីរបស់ប៉ាឡេស្ទីនដឹកនាំដោយលោក Mohammed Mustafa នាយករដ្ឋមន្ត្រីបានស្បថចូលកាន់តំណែងនៅយប់ថ្ងៃទី ៣១ ខែមីនា នៅក្រុង Ramallah ខាងលិចទន្លេហ៊្សកដង់ ។ រដ្ឋាភិបាលថ្មីមានរដ្ឋមន្ត្រីចំនួន ២៣ រូប ក្នុងនោះ មាន ៦ រូបមកពីតំបន់ហ្កាហ្សាក្រៅពីតំណែងជានាយករដ្ឋមន្ត្រី ។ លោក Mustafa ក៏ទទួលបន្ទុកជារដ្ឋមន្ត្រីក្រសួងការបរទេសផងដែរ ។

ផែនការបង្កើតរដ្ឋាភិបាលថ្មីបានកំណត់ច្បាស់ថា ភារកិច្ចចម្បងរបស់ខ្លួនរួមមានការផ្តល់ជំនួយមនុស្សធម៌និងការជួយសង្គ្រោះដល់ជនជាតិប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាស្ទ្រីប ការស្តារតំបន់ហ្កាហ្សានិងតំបន់ភាគខាងលិចទន្លេហ៊្សកដង់និងការធានានូវស្ថិរភាពនៃស្ថានការណ៍សេដ្ឋកិច្ចរបស់ប្រទេសប៉ាឡេស្ទីន ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស