ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសរុស្ស៊ីទាមទារឱ្យអ៊ុយក្រែនចាប់ខ្លួននិងធ្វើបត្យាប័នបុគ្គលដែលចូលរួមការវាយប្រហារដោយភេរវកម្មចំពោះរុស្ស៊ី
2024-04-01 11:36:38cri
Share with:

ថ្ងៃទី៣១ខែមីនាឆ្នាំ២០២៤ ក្រសួងការបរទេសរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍ដោយទាមទារឱ្យអ៊ុយក្រែនចាប់ខ្លួននិងធ្វើបត្យាប័នបុគ្គលទាំងអស់ដែលចូលរួមការវាយប្រហារដោយភេរវកម្មចំពោះរុស្ស៊ី។


ក្រសួងការបរទេសរុស្ស៊ីបានថ្លែងក្នុងសេចក្តីថ្លែងការណ៍ដែលបង្ហោះលើវេបសាយរបស់ខ្លួនថា ការវាយប្រហារដោយភេរវកម្មចំពោះសាលមហោស្រពតន្ត្រីនៅជាយទីក្រុងមូស្គូកាលពីថ្ងៃទី២២ខែមីនាមិនមែនជាហេតុការណ៍វាយប្រហារដោយភេរវកម្មជាលើកទីមួយដែលសំដៅចំពោះរុស្ស៊ីក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។តាមការស៊ើបអង្កេតរបស់ស្ថាប័នពាក់ព័ន្ធនៃប្រទេសរុស្ស៊ីបានឱ្យដឹងថា តម្រុយនៃបទល្មើសក្នុងហេតុការណ៍ទាំងអស់នេះសុទ្ធតែមកពីអ៊ុយក្រែន។


ក្រសួងការបរទេសរុស្ស៊ីបានថ្លែងថា ការបង្រ្កាបភេរវកម្មអន្តរជាតិជាភារកិច្ចនៃគ្រប់ប្រទេស។ភាគីរុស្ស៊ីទាមទារឱ្យភាគីអ៊ុយក្រែនបញ្ឈប់ជាបន្ទាន់នូវការគាំទ្រទាំងអស់ចំពោះសកម្មភាពភេរវកម្មប្រគល់ជនបង្កហេតុព្រមទាំងផ្តល់សំណងចំពោះជនរងគ្រោ។អ៊ុយក្រែនល្មើសនឹងកាតព្វកិច្ចដែលកំណត់ដោយអនុសញ្ញាស្តីពីការបង្រ្កាបភេរវកម្មនិងត្រូវទទួលខុសត្រូវលើច្បាប់អន្តរជាតិ៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស