ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Liu Jianchao អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសថៃ
2024-04-01 10:42:56cri
Share with:

       ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែមីនា លោក Liu Jianchao រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានដឹកនាំគណៈប្រតិភូនៃបក្សកុម្មុយនីស្តចិនទៅបំពេញទស្សនកិច្ចនៅប្រទេសថៃ  និងបានជួបសន្ទនាដោយឡែកពីគ្នាជាមួយលោក  Parnpree Bahiddha-Nukara ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ  លោក Anutin Charnvirakul  ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ  និងលោកស្រី ផែចនថានស៊ីណាវ៉ាត់ត្រា ប្រធានគណបក្ស Pheu Thai ជាដើម  ព្រមទាំងបានចូលរួមកម្មវិធីផ្លាស់ប្តូរនៃយុវជនថៃ។

        ភាគីទាំងពីរបានបង្ហាញថា   នឹងបន្តរួមគ្នាអនុវត្តគំនិតឯកភាពសំខាន់ៗរបស់មេដឹកនាំប្រទេសទាំងពីរ ចាត់ទុកខួប ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរជាឱកាសមួយ  ដើម្បីបង្កើនការផ្លាស់ប្តូរបទពិសោធអភិបាលកិច្ចជាតិ ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ បង្កើនការយល់ដឹងគ្នារវាងប្រជាជននិងប្រជាជន   ជំរុញទំនាក់ទំនងចិននិងអាស៊ាន និងពួតដៃគ្នាដើម្បីបង្កើតសហគមន៍រួមវាសនាចិន-ថៃ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស