ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមហ៊ុនទូរគមនាគមន៍យក្សអាមេរិកបានទទួលស្គាល់ថា​ព័ត៌មានរបស់អ្នកប្រើ ប្រាស់ជាង៧០លាននាក់ត្រូវបែកធ្លាយ
2024-04-01 11:45:07cri
Share with:

តាមការផ្សាយដំណឹងនៃក្រុមហ៊ុនវិទ្យុABCអាមេរិកបានឱ្យដឹងថា ថ្ងៃទី៣០ខែមីនាតាមម៉ោងក្នុងតំបន់ ក្រុមហ៊ុនទូរស័ព្ទនិងទូរសារអាមេរិក(AT&T)បានបញ្ជាក់ថា ក្រុមហ៊ុននេះបានកើតរឿងបែកធ្លាយទ័ន្នន័យព័ត៌មាននៃអ្នកប្រើប្រាស់យ៉ាងច្រើនសន្ធឹកត្រូវផ្សព្វផ្សាយតាមវេបសាយសម្ងាត់កាលពីកន្លះខែមុន។បច្ចុប្បននេះក្រុមហ៊ុននេះកំពុងស៊ើបអង្កេតចំពោះរឿងនេះ។


ក្រុមហ៊ុនAT&Tបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនបានឆ្លងតាមលិខិតជាលាយលក្ខណ៍អក្សរឬក៏សារអ៊ីម៉ែលដើម្បីទាក់ទងជាមួយអ្នកប្រើប្រាស់ដែលរងផលប៉ះពាល់រួចហើយ ទិន្នន័យដែលបែកធ្លាយនោះសង្ស័យជានិន្នន័យមុនឆ្នាំ២០១៩ដែលជាបណ្តោះអាសន្នមិនបានបង្កការប៉ះពាល់ដល់ដំណើរការអាជីវកម្មនៃក្រុមហ៊ុននេះទេ។


ក្រុមហ៊ុននេះបានបន្តថា ក្រុមហ៊ុនបានទទួលការគាំទ្រពីអ្នកជំនាញខាងសន្តិសុខបណ្តាញអ៊ឺនធឺណែតទាំងផ្ទៃក្នុងនិងខាងក្រៅដើម្បីធ្វើការស៊ើបអង្កេតយ៉ាងម៉ឺងមា៉ត់ចំពោះរឿងនេះ៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស