ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រជាជនអ៊ីស្រាអែលបន្តធ្វើសកម្មភាពតវ៉ាដើម្បីទាមទារឱ្យធ្វើការបោះឆ្នោតមុនពេលកំណត់
2024-04-01 12:04:54cri
Share with:

យប់ថ្ងៃទី៣១ខែមីនា ប្រជាជនអ៊ីស្រាអែលបានធ្វើសកម្មភាពតវ៉ាដោយទ្រង់ទ្រាយធំនៅក្រុងហ្សេរុយសាឡិមខាងលិច ដើម្បីទាមទារឱ្យលោក Benjamin Netanyahuនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលាលែងពីមុខតំណែងនិងធ្វើការបោះឆ្នោតសភា។នាយប់ថ្ងៃដដែលលោកBenjamin Netanyahuបានថ្លែងថា បើធ្វើការបោះឆ្នោតមុនពេលកំណត់ខណៈពេលដែលការប៉ះទង្គិចនៅតំបន់ហ្កាហ្សានៅតែបន្ត នោះ វានឹងធ្វើឱ្យប្រទេសជាតិធ្លាក់ក្នុងភាពជាប់គាំង។


ប្រព័ន្ធសារព័ត៌មានក្នុងតំបន់បានដកស្រង់ពាក្យសម្តីរបស់អ្នករៀបថំសកម្មភាពតវ៉ាថា ប្រជាជនប្រមាណ១សែននាក់បានជួបជុំគ្នានៅខាងក្រៅវិមានរដ្ឋសភាអ៊ីស្រាអែលដែលស្ថិតនៅក្រុងហ្សេរុយសាឡិមខាងលិចនាថ្ងៃដដែល ពួកគេបានអំពាវនាវឱ្យរដ្ឋាភិបាលឈានដល់កិច្ចព្រមព្រៀងជាមួយអង្គការហាម៉ាសក្នុងពេលឆាប់ៗដើម្បីដោះលែងជនជាតិអ៊ីស្រាអែលដែលត្រូវបានចាប់ឃុំ៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស