ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinpingជួបសន្ទនាជាមួយលោកPrabowo Subiantoប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូណេស៊ី
2024-04-01 19:39:17cri
Share with:

 រសៀលថ្ងៃទី១ ខែមេសា លោកXiJinpingប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោកPrabowo Subiantoប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូណេស៊ីនៅវិមានសភាប្រជាជននៅក្រុងប៉េកាំង។

លោកXiJinpingបានលើកឡើងថា ១០ឆ្នាំកន្លងទៅនេះ ខ្ញុំនិងលោកJoko        Widodoប្រធានាធិបតីឥណ្ឌូណេស៊ីបានដឹកនាំទំនាក់ទំនងរវាងប្រទេសទាំង២ឱ្យអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយនិងឆាប់រហ័ស ហើយទទួលបានសមិទ្ធផលជាច្រើន ទំនាក់ទំនងរវាងប្រទេសចិននិងឥណ្ឌូណេស៊ីបានឈានចូលដំណាក់កាលថ្មីដែលរួមគ្នាកសាងសហគមន៍រួមវាសនា។ភាគីចិនមើលពីទំនាក់ទំនងរវាងប្រទេសចិននិងឥណ្ឌូណេស៊ីតាមរយៈយុទ្ធសាស្ត្រនិងចក្ខវិស័យវែងឆ្ងាយ រីករាយរួមជាមួយឥណ្ឌូណេស៊ី ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាន់តែស៊ីជម្រៅ កសាងសហគមន៍រួមវាសនារវាងប្រទេសចិននិងឥណ្ឌូណេស៊ីដែលមានឥទ្ធិពលដល់ក្នុងតំបន់និងពិភពលោក ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំង២ ព្រមនិងរួមចំណែកជាវិជ្ជមានចំពោះសនិ្តភាព ស្ថិរភាពនិងភាពរុងរឿងនៃពិភពលោក។


ជាការឆ្លើយតប លោក Prabowo Subiantoបានលើកឡើងថា ប្រទេសចិនជាប្រទេសធំដែលមានឥទ្ធិពលសំខាន់ ហើយតែនតែងគោរពគ្នានិងរាប់អានគ្នាទៅវិញទៅមកដោយសមភាពជាមួយឥណ្ឌូណស៊ី។ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនចិនបានចូលរួមយ៉ាងសកម្មនិងស៊ីជម្រៅក្នុងការកសាងសេដ្ឋកិច្ចឥណ្ឌូណេស៊ីនិងរួមចំណែកដល់ការអភិវឌ្ឍរបស់ឥណ្ឌូណេស៊ី។ខ្ញុំសូមគាំទ្រទាំងស្រុងនូវការអភិវឌ្ឍទំនាក់ទំនងដែលកាន់តែជិតស្និទ្ធរវាងឥណ្ឌូណេស៊ីនិងចិន ហើយរីករាយក្នុងការជំរុញការអភិវឌ្ឍនៃទំនាក់ទំនងទ្វេភាគីឱ្យបានកាន់តែគ្រប់ជ្រុងជ្រោយនិងមានគុណភាពខ្ពស់ ដើម្បីអនុវត្តកាន់តែល្អនូវគំនិតឯកភាពសំខាន់លើការកសាងសហគមន៍រួមវាសនានៃប្រទេសទាំងពីរ៕

 

 

 

 

 

 

 

 

 

 

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស