ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបចំពោះករណីដែលអាមេរិកធ្វើវិសោធនកម្មវិធានការដាក់កំហិតចំពោះការនាំចេញវត្ថុពាក់កណ្តាលចម្លង
2024-04-01 11:27:08cri
Share with:

សំដៅចំពោះករណីដែលក្រសួងពាណិមជ្ជកម្មអាមេរិកចេញសេចក្តីប្រកាសស្តីពីការធ្វើវិសោធនកម្មវិធានការដាក់កំហិតចំពោះការនាំចេញវត្ថុពាក់កណ្តាលចម្លងរបស់អាមេរិកដែលប្រកាសកាលពីថ្ងៃទី១៧ខែតុលាឆ្នាំ២០២៣ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានឆ្លើយតបកាលពីថ្ងៃទី៣១ខែមីនាថា ភាគីចិនបានកត់សម្គាល់ពីករណដែលីអាមេរិកបានធ្វើវិសោធនកម្មវិធានការដាក់កំហិតចំពោះការនាំចេញវត្ថុពាក់កណ្តាលចម្លងដែលឃ្លាតពីការដាក់ចេញវិធានការលើកមុនមិនដល់កន្លះឆ្នាំផង។សហគ្រាសនៃបណ្តាប្រទេសនានា ក្នុងនោះបូករួមទាំងសហគ្រាសអាមេរិកផងសុទ្ធតែសង្ឃឹមថា មានបរិយាកាសអាជីវកម្មដែលប្រកបដោយស្ថិរភាពនិងអាចរំពឹងទុកបាន។អាមេរិកបានធ្វើឱ្យទស្សនសន្តិសុខជាតិទៅជារឿងទូទៅ កែប្រែបទប្បញ្ញត្តិតាមតែអំពើចិត្តនិងរឹតបន្តឹងវិធានការដាក់កំហិត ប្រការនេះមិនត្រឹមតែបង្កើតជាឧបសគ្គកាន់តែច្រើនសម្រាប់ការធ្វើកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាប្រក្រតីរវាងសហគ្រាសចិននិងអាមេរិកប៉ុណ្ណោះទេ ថែមទាំងនាំមកនូវភាពមិនប្រាកដប្រជាដល់វិស័យឧស្សាហកម្មវត្ថុពាក់កណ្តាលចម្លងសកលទៀតផង ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នារវាងសហគ្រាសចិននិងបរទេស បំផ្លាញសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ពួកគេ។ភាគីចិនសម្តែងការប្រឆាំងយ៉ាងដាច់ខាតចំពោះករណីនេះ៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស