ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឧបនាយករដ្ឋមន្ត្រីថៃ ៖ ការបើកទូលាយប្រកបដោយកម្រិតខ្ពស់របស់ចិនបាននាំមកនូវឱកាសពាណិជ្ជកម្មដល់ប្រទេសថៃ
2024-03-31 11:23:38cri
Share with:

      ថ្ងៃទី៣០ ខែមីនា តាមម៉ោងក្នុងតំបន់ លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រីថៃបានថ្លែងថា ការបើកទូលាយប្រកបដោយកម្រិតខ្ពស់របស់ចិនបាននាំមកនូវឱកាសពាណិជ្ជកម្មឥតឈប់ឈរដល់ប្រទេសថៃ ។

      លោក Phumtham បានថ្លែងទៀតថា ថៃនិងចិនជាគ្រួសារតែមួយ ចិនបាននាំមកនូវឱកាសពាណិជ្ជកម្មដល់ប្រទេសថៃ ថៃក៏បានទាក់ទាញសហគ្រាសចិន ដូចជាក្រុមហ៊ុនផលិតឱសថGUANGZHOUគ្រុបជាដើមឱ្យទៅបណ្តាក់ទុននៅប្រទេសថៃ តាមរយៈបរិយាកាសវិនិយោគដ៏ល្អប្រសើរ ទីតាំងភូមិសាស្ត្រដែលមានឧត្តមភាពនិងការគាំទ្រខាងគោលនយោបាយដ៏ខ្លាំងក្លា

      លោក Phumtham បានលើកឡើងថា គណៈកម្មាធិការជំរុញការវិនិយោគរបស់ថៃបានអនុម័តលើផែនការស្តីពីការជំរុញការវិនិយោគជាយុទ្ធសាស្ត្ររយៈពេល៤ឆ្នាំខាងមុខ (២០២៤-២០២៧)  សំខាន់នឹងជំរុញការអភិវឌ្ឍមុខរបរជាយុទ្ធសាស្ត្រចំនួន៥ ក្នុងនោះបូករួមទាំងគ្រឿងឧបភោគបរិភោគ ឱសថនិងវិជ្ជទេព្យជាដើម ។ នៅពេលអនាគត រដ្ឋាភិបាលថៃនឹងជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចលើវិស័យសុខាភិបាល និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរថៃនិងចិន រំពឹងទុកសហគ្រាសចិនកាន់តែច្រើនមកបណ្តាក់ទុននិងប្រកបអាជីវកម្មនៅប្រទេសថៃ ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស