ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំប្រចាំឆ្នាំ២០២៤នៃវេទិកាBoaoសម្រាប់អាស៊ី សម្រេចបាននូវគោលដៅស្តីពី"អព្យាក្រឹតភាពកាបូន"
2024-03-31 14:47:06cri
Share with:

       ថ្ងៃទី២៩ខែមីនា   កិច្ចប្រជុំប្រចាំឆ្នាំ២០២៤នៃវេទិកាBoaoសម្រាប់អាស៊ីដែលដំណើរការអស់រយៈពេល៤ថ្ងៃបានបិទបញ្ចប់។ ក្នុងអំឡុងពេលកិច្ចប្រជុំលើកនេះ  ភាគីនានាដែលចូលរួមក្នុងកិច្ចប្រជុំបានធ្វើការវិភាគយ៉ាងស៊ីជម្រៅអំពីបញ្ហាប្រឈមសំខាន់ៗដែលពិភពលោកកំពុងប្រឈមមុខនាពេលបច្ចុប្បន្ន   បានបង្កើនគំនិតឯកភាពរួមរបស់សហគមន៍អន្តរជាតិក្នុងការរ៉ាប់រងទំនួលខុសត្រូវរួមគ្នា     ហើយបានបញ្ចេញសម្លេងអំពាវនាវដ៏សំខាន់ដែលតំណាងឱ្យអាស៊ីស្ដីពី "រួមសាមគ្គីគ្នាធ្វើកិច្ចសហប្រតិបត្តិការនិងរួមគ្នាជំរុញការអភិវឌ្ឍ"។

      លោកLi Baodongអគ្គលេខាធិការនៃវេទិកាBoaoសម្រាប់អាស៊ីបានថ្លែងថា  តាមការប៉ាន់ប្រមាណ   អាស៊ីនឹងរួមចំណែក៦០ភាគរយនៃកំណើនGDPសកលនៅឆ្នាំ២០២៤។អាស៊ីនៅតែជាតំបន់ដែលមានកម្លាំងរស់រវើកនិងសក្តានុពលធំបំផុត  នឹងជាតំបន់ដែលគួរឱ្យមកវិនិយោគបំផុតលើពិភពលោក។ប្រទេសចិនត្រូវបានរំពឹងថា នឹងបន្តក្លាយជាប្រទេសដែលរួមចំណែកធំបំផុតដល់កំណើនសេដ្ឋកិច្ចពិភពលោកតទៅទៀត។

      កិច្ចប្រជុំប្រចាំឆ្នាំ២០២៤ គឺជាកិច្ចប្រជុំប្រចាំឆ្នាំលើកដំបូងបន្ទាប់ពីការចាប់ដំណើរការនូវតំបន់គំរូកាបូនជិតសូន្យនៃឃុំBoao។ ឆ្លងតាមរយៈវិធីច្រើនបែបយ៉ាងដូចជាការសាងសង់បៃតង  គ្រឿងប្រើប្រាស់បៃតងនិងការដឹកជញ្ជូនបៃតង ដើម្បីជំរុញការសន្សំសំចៃថាមពលនិងកាត់បន្ថយការបញ្ចេញកាបូន  តាមការគណនាជាជំហ៊ានដំបូងបង្ហាញថា  កិច្ចប្រជុំប្រចាំឆ្នាំលើកនេះសម្រេចបាននូវគោលដៅស្តីពី"អព្យាក្រឹតភាពកាបូន"៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស