ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្ត្រីការបរទេសនៃប្រទេសអេហ្ស៊ីប ហ្ស៊កដានីនិងបារាំងអំពាវនាវឱ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍នៅតំបន់ហ្កាហ្សាជាបន្ទាន់
2024-03-31 12:08:15cri
Share with:

    នៅថ្ងៃទី ៣០ ខែមីនា រដ្ឋមន្ត្រីការបរទេសនៃប្រទេសអេហ្ស៊ីប ហ្ស៊កដានីនិងបារាំងបានជួបពិភាក្សាការងារនៅទីក្រុងគែរ រដ្ឋធានីអេហ្ស៊ីបដើម្បីពិគ្រោះពិភាក្សាអំពីវិបត្តិមនុស្សធម៌នៅតំបន់ហ្កាហ្សា ក៏ដូចជាអំពាវនាវឱ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍នៅតំបន់ហ្កាហ្សាជាបន្ទាន់ ។

    យោងតាមសេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយដោយក្រសួងការបរទេសអេហ្ស៊ីបឱ្យដឹងថា លោក Sameh Hassan Shoukry រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Ayman Safadi រដ្ឋមន្ត្រីក្រសួងការបរទេសហ៊្សកដានីនិងលោក Stephane Sejourne រដ្ឋមន្ត្រីការបរទេសបារាំងបានអំពាវនាវឱ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍នៅតំបន់ហ្កាហ្សាជាបន្ទាន់ព្រមទាំងដោះលែងចំណាប់ខ្មាំងទាំងអស់ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស