ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បញ្ចេញសញ្ញាវិជ្ជមានអំពីការបើកទូលាយប្រកបដោយកម្រិតខ្ពស់ សហគមន៍អន្តរជាតិពោពេញទៅដោយជំនឿចិត្តចំពោះអនាគតអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិន
2024-03-31 10:30:31cri
Share with:

      ថ្ងៃទី២៩ ខែមីនា កិច្ចប្រជុំប្រចាំឆ្នាំ ២០២៤  នៃវេទិកាបូអាវសម្រាប់អាស៊ីបានបិទបញ្ចប់ ។ ក្នុងកិច្ចពិគ្រោះពិភាក្សារយៈពេល៤ថ្ងៃ “សេដ្ឋកិច្ចចិន” ជាប្រធានបទដ៏សំខាន់ដែលត្រូវផ្តោតការយកចិត្តទុកដាក់ជារៀងរាល់ថ្ងៃ  ភ្ញៀវកិត្តយសដែលចូលរួមកិច្ចប្រជុំបានពោពេញទៅដោយជំនឿចិត្តចំពោះអនាគតអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិន ។

      លោក Marty Natalegawa អតីតរដ្ឋមន្ត្រីការបរទេសនៃប្រទេសឥណ្ឌូនេស៊ីបានថ្លែងថា ប្រទេសចិននាពេលបច្ចុប្បន្ននេះ បានក្លាយជាអង្គភាពសេដ្ឋកិច្ចធំទីពីរនិងជាប្រទេសពាណិជ្ជកម្មទំនិញធំទីមួយនៅលើពិភពលោក មិនត្រឹមតែប្រជាជនចិនទទួលបានផលប្រយោជន៍ពីវឌ្ឍនភាពនិងការអភិវឌ្ឍបែបនេះប៉ុណ្ណោះទេ ប្រទេសផ្សេងទៀតនៅលើពិភពលោកក៏ទទួលបានផលប្រយោជន៍ដែរ បច្ចុប្បន្ននេះ ចិនជាអង្គភាពសេដ្ឋកិច្ចមួយដែលប្រកបដោយលក្ខណៈសកលភាវូបនីយកម្ម ។

      លោក Albert Park ប្រធានសេដ្ឋវិទូនៃធនាគារអភិវឌ្ឍន៍អាស៊ីបានថ្លែងថា ប្រទេសចិនបានក្លាយជាទីផ្សារដ៏ធំធេងមួយ ព្រមទាំងកាន់ឋានៈឈានមុខគេលើវិស័យឧស្សាហកម្មជាច្រើន ។ លោកសម្គាល់ឃើញថា ប្រទេសដទៃទៀតអាចទទួលបានផលប្រយោជន៍ពីការវិនិយោគ បច្ចេកវិទ្យានិងពាណិជ្ជកម្មរបស់ប្រទេសចិន ក្នុងន័យរួមគ្នាខិតខំប្រឹងប្រែងបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់សកលដែលមានកម្លាំងប្រកួតប្រជែងលើពិភពលោកទាំងមូល ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស