ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈប្រតិភូនៃ “សមាគមមិត្តរួមការងាររបស់តៃវ៉ាន់”នៃបក្សការងារអង់គ្លេសឆៀងចូលទស្សនាតំបន់តៃវ៉ាន់ ស្ថានទូតចិនប្រចាំនៅអង់គ្លេសបានថ្កោលទោសយ៉ាងខ្លាំងចំពោះករណីនេះ
2024-03-31 14:51:59cri
Share with:

កាលពីថ្ងៃទី៣០ខែមីនាតាមម៉ោងក្នុងតំបន់ អ្នកនាំពាក្យនៃស្ថានទូតចិនប្រចាំនៅអង់គ្លេសបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីករណីដែលគណៈប្រតិភូនៃ សមាគមមិត្តរួមការងាររបស់តៃវ៉ាន់នៃបក្សការងារអង់គ្លេសឆៀងចូលទស្សនាតំបន់តៃវ៉ាន់ ។

អ្នកនាំពាក្យនៃស្ថានទូតចិនប្រចាំនៅអង់គ្លេសបានថ្លែងថា សមាជិកបក្សការងារអង់គ្លេសពាក់ព័ន្ធមួយចំនួនមិនអើពើការប្រឆាំងយ៉ាងដាច់ខាតរបស់ភាគីចិន ទទូចឆៀងចូលទស្សនាតំបន់តៃវ៉ាន់របស់ចិន ដែលបានល្មើសយ៉ាងគឃ្លើននូវគោលការណ៍ប្រទេសចិនតែមួយ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនយ៉ាងកម្រោល ក៏ដូចជាបានបញ្ចេញសញ្ញាដ៏ខុសឆ្គងចំពោះកម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ ។ ភាគីចិនបានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះករណីនេះ ។

អ្នកនាំពាក្យនៃស្ថានទូតចិនប្រចាំនៅអង់គ្លេសបានថ្លែងថា ភាគីចិនដាស់តឿនឱ្យអ្នកនយោបាយពាក់ព័ន្ធរបស់អង់គ្លេសបញ្ឈប់ទង្វើដែលល្មើសនឹងគោលករណ៍ប្រទេសចិនតែមួយ និងបញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ។ ចិនដាស់តឿនអ្នកនយោបាយពាក់ព័ន្ធរបស់អង់គ្លេសថា ទង្វើណាទាំងអស់ដែលបំផ្លាញផលប្រយោជន៍របស់ចិនសុទ្ធតែនឹងត្រូវរងការវាយបកវិញយ៉ាងខ្លាំងពីភាគីចិន ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស