ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈកម្មាធិការសហភាពអឺរ៉ុបថ្លែងថា ប្រទេសប៊ុលហ្ការីនិងរ៉ូម៉ានីនឹងក្លាយជារដ្ឋសមាជិកនៃតំបន់ Schengen ជាផ្លូវការនៅថ្ងៃទី៣១ខែមីនានេះ
2024-03-31 10:59:38cri
Share with:

កាលពីថ្ងៃទី៣០ខែមីនាតាមម៉ោងក្នុងតំបន់ គណៈកម្មាធិការសហភាពអឺរ៉ុបបានផ្សាយដំណឹងឱ្យដឹងថា ប្រទេសប៊ុលហ្ការីនិងរ៉ូម៉ានីនឹងក្លាយជារដ្ឋសមាជិកនៃតំបន់ Schengen ជាផ្លូវការនៅថ្ងៃទី៣១ខែមីនានេះ ។ ក្បួនច្បាប់នៃតំបន់ Schengen នឹងអាចប្រើបាននៅប្រទេសទាំងពីរ ដែលបូករួមទាំងការធ្វើទិដ្ឋការ Schengen និងលុបចោលការគ្រប់គ្រងនិងការហាមឃាត់ចំពោះខ្សែបន្ទាត់ព្រំដែនអាកាសនិងសមុទ្រនៃប្រទេសទាំងពីរជាដើម ។

គណៈកម្មាធិការសហភាពអឺរ៉ុបបានលើកឡើងថា ចាប់ពីខែធ្នូឆ្នាំ២០២៣មក ប៊ុលហ្ការីនិងរ៉ូម៉ានីបានចាត់វិធានការដ៏ចាំបាច់មួយចំនួន ដើម្បីធានាឱ្យអនុវត្តច្បាប់កំណត់នៃតំបន់ Schengen ដោយរលូនចាប់ពីថ្ងៃទី៣១ខែមីនាឆ្នាំ២០២៤តទៅ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស