ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖លោកPrabowoបានជ្រើសរើសប្រទេសចិនជាប្រទេសដំបូងដែលមកបំពេញទស្សនកិច្ចបន្ទាប់ពីជាប់ឆ្នោតជាប្រធានាធិបតី ដែលបង្ហាញពីកម្រិតខ្ពស់នៃទំនាក់ទំនងរវាងចិននិងឥណ្ឌូណេស៊ី
2024-03-30 14:58:21cri
Share with:

     ថ្ងៃទី២៩ខែមីនា   ក្នុងសន្និសីទកាសែតជាប្រចាំនៃក្រសួងការបរទេសចិន   លោក Lin Jianអ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសថា  តបតាមការអញ្ជើញរបស់លោកXi Jinpingប្រធានរដ្ឋចិន   លោក Prabowoដែលបានជាប់ឆ្នោតជាប្រធានាធិបតីឥណ្ឌូណេស៊ីនឹងបំពេញទស្សនកិច្ចនៅប្រទេសចិនចាប់ពីថ្ងៃទី៣១ខែមីនាដល់ថ្ងៃទី២ខែមេសាខាងមុខ។ ក្នុងដំណើរទស្សនកិច្ចលើកនេះ  លោកXi Jinpingប្រធានរដ្ឋចិននឹងជួបពិភាក្សាជាមួយលោកPrabowoដែលជាប់ឆ្នោតធ្វើជាប្រធានាធិបតី ។

      លោកLin Jianបានថ្លែងថា   លោកPrabowoបានជ្រើសរើសប្រទេសចិនជាប្រទេសដំបូងដែលលោកបានបំពេញទស្សនាបន្ទាប់ពីបានជាប់ឆ្នោតជាប្រធានាធិបតី  គឺបានបង្ហាញយ៉ាងពេញលេញនូវកម្រិតខ្ពស់នៃទំនាក់ទំនងរវាងចិននិងឥណ្ឌូណេស៊ី។ ភាគីទាំងពីរនឹងចាត់ទុកដំណើរទស្សនកិច្ចលើកនេះ ជាឱកាស  ដើម្បីពង្រឹងបន្ថែមទៀតនូវមិត្តភាពប្រពៃណី  ធ្វើឱ្យកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយមានភាពកាន់តែស៊ីជម្រៅ ជំរុញការតភ្ជាប់នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍រវាងចិននិងឥណ្ឌូណេស៊ី  បង្កើតគំរូនៃទំនាក់ទំនងរវាងប្រទេសកំពុងអភិវឌ្ឍន៍ធំដែលរួមវាសនា   សាមគ្គីគញនាធ្វើកិច្ចសម្របសម្រួលនិងសហការ និងស្វែងរកការអភិវឌ្ឍរួម  ដើម្បីបំពេញបន្ថែមស្ថិរភាពនិងថាមពលវិជ្ជមានកាន់តែច្រើនដល់ការអភិវឌ្ឍក្នុងតំបន់និងពិភពលោក។

អ្នកបកប្រែ:冯辉
ប្លុកពិសេស