ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនរៀបចំធ្វើកិច្ចប្រជុំ ក្រោមអធិបតីភាពរបស់លោក Xi Jinping
2024-03-30 10:53:49cri
Share with:

      ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានរៀបចំធ្វើកិច្ចប្រជុំ ដើម្បីពិនិត្យពិភាក្សាអំពី «របាយការណ៍ចម្រុះស្តីពីសភាពការណ៍ការងារចុះត្រួតពិនិត្យជុំទី២ របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ » លោក Xi Jinping  អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកនេះ ។

      កិច្ចប្រជុំបានលើកឡើងថា មជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោក Xi Jinping ជាប្រមុខស្នូល យកចិត្តទុកដាក់ខ្ពស់ដល់ការងារចុះត្រួតពិនិត្យ តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី២០មក បានរៀបចំចាត់ចែងការងារចុះត្រួតពិនិត្យថ្នាក់មជ្ឈិមពីរជុំ ដែលសម្រេចបាននូវការគ្របដណ្តប់ដោយគ្រប់ជ្រុងជ្រោយចំពោះសហគ្រាសគ្រប់គ្រងដោយមជ្ឈិមចិន ។ ត្រូវចាត់ទុកការងារចុះត្រួតពិនិត្យនិងការងារកែលម្អជាមធ្យោបាយយ៉ាងខ្លាំងក្លាដើម្បីជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹងដោយគ្រប់ជ្រុងជ្រោយ គ្រូវបង្កើនការដឹកនាំរបស់បក្ស កំណត់យ៉ាងច្បាស់លាស់នូវទំនួលខុសត្រូវដ៏សំខាន់ ។ ត្រូវបង្កើនការឃ្លាំមើលចំពោះការចុះត្រួតពិនិត្យនិងការងារកែលម្អ និងបង្កើតយន្តការកែលម្អនិងដេញដោលរកទំនួលខុសត្រូវ ក៏ដូចជាដេញដោលរកទំនួលខុសត្រូវយ៉ាងម៉ឺងម៉ាត់ចំពោះការកែលម្អក្លែងក្លាយផងដែរ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស