ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារជូនពរជូនចំពោះលោក Bassirou Diomaye Faye ដែលជាប់ឆ្នោតជាប្រធានាធិបតីសេណេហ្គាល់
2024-03-30 14:25:15cri
Share with:

កាលពីថ្ងៃទី២៨ខែមីនាឆ្នាំ២០២៤ លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារទៅកាន់លោក Bassirou Diomaye Faye ដើម្បីអបអរសាទរលោកជាប់ឆ្នោតជាប្រធានាធិបតីសេណេហ្គាល់ ។

ថ្លែងក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា ចាប់ពីចិននិងសេណេហ្គាល់បង្កើតទំនាក់ទំនងការទូតមក ការកសាងទំនុកចិត្តគ្នាខាងនយោបាយរវាងប្រទេសទាំងពីរបានបន្តពង្រឹងជាបន្តបន្ទាប់ កិច្ចសហប្រតិបត្តិការជាក់ស្តែងទទួលបានសមិទ្ធផលដ៏ធំធេង ហើយប្រទេសទាំងពីរក៏បានធ្វើសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងកិច្ចការអន្តរជាតិផងដែរ ។ ក្នុងនាមជាសហប្រធាននៃវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិក ភាគីទាំងពីរនឹងរួមគ្នារៀបចំកិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិក នៅប្រទេសចិននៅឆ្នាំ២០២៤នេះ ។ លោកយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងសេណេហ្គាល់ រីករាយខិតខំប្រឹងប្រែងជាមួយលោក Bassirou Diomaye Faye ដែលជាប់ឆ្នោតជាប្រធានាធិបតីសេណេហ្គាល់ គាំទ្រគ្នាទៅវិញទៅមក ធ្វើកិច្ចសហប្រតិបត្តិការដោយសាមគ្គីគ្នា រួមគ្នារៀបចំធ្វើកិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិកឱ្យបានល្អ ក៏ដូចជាជំរុញទំនាក់ទំនងរវាងចិននិងសេណេហ្គាល់និងទំនាក់ទំនងរវាងចិននិងអាហ្វ្រិករីកចម្រើនជាបន្តបន្ទាប់ ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនរបស់ភាគីទាំងពីរ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស