ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi ធ្វើកិច្ចសន្ទនាជាយុទ្ធសាស្រ្តថ្នាក់រដ្ឋមន្ត្រីការបរទេសចិន-កាហ្សាក់ស្ថានលើកដំបូងជាមួយលោក Murat Nurtleu ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសនៃប្រទេសកាហ្សាក់ស្ថាន
2024-03-30 13:19:00cri
Share with:

    នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៤ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានធ្វើកិច្ចសន្ទនាជាយុទ្ធសាស្រ្តថ្នាក់រដ្ឋមន្ត្រីការបរទេសចិន-កាហ្សាក់ស្ថានលើកដំបូងជាមួយលោក Murat Nurtleu ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសនៃប្រទេសកាហ្សាក់ស្ថាននៅក្រុងប៉េកាំង ។

    ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា ប្រទេសចិនរីករាយរួមសហការជាមួយប្រទេសកាហ្សាក់ស្ថានដើម្បីអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ធ្វើឱ្យស៊ីជម្រៅជាបន្តបន្ទាប់នូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកលើគ្រប់វិស័យ ក៏ដូចជាគាំពារផលប្រយោជន៍រួមខាងយុទ្ធសាស្ត្រ សន្តិសុខនិងការអភិវឌ្ឍរបស់ភាគីទាំងពីរ ក្នុងន័យកសាងសហគមន៍រួមវាសនារវាងចិននិងកាហ្សាក់ស្ថានដែលកាន់តែប្រកបដោយខ្លឹមសារនិងភាពរស់រវើក ។

    លោក Wang Yi បានបន្តថ្លែងថា ប្រទេសចិនរីករាយរួមសហការជាមួយប្រទេសកាហ្សាក់ស្ថានដើម្បីលើកកម្ពស់ទំហំពាណិជ្ជកម្មក្រោមក្របខ័ណ្ឌនៃការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ" បង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យផលិតភាពនិងវិនិយោគ ជំរុញឱ្យបានកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាខ្ពស់និងថ្មី ដូចជាថាមពលថ្មីនិងភាពវៃឆ្លាតសិប្បនិម្មិតជាដើមដើម្បីជំរុញឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបង្ហាញពីអនាគតថ្មីនិងត្រួសត្រាយវិស័យថ្មី ក៏ដូចជាឡើងដល់កម្រិតថ្មីមួយ ។

    ជាការឆ្លើយតប លោក Murat Nurtleu បានថ្លែងថា ភាគីកាហ្សាក់ស្ថានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ចិនក្នុងកិច្ចការតំបន់និងអន្តរជាតិនិងគាំទ្រគំនិតផ្តួចផ្តើមសំខាន់ៗជាច្រើនដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping ។ ភាគីកាហ្សាក់ស្ថានរីករាយធ្វើកិច្ចសម្របសម្រួលនិងសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសចិនក្នុងកិច្ចការអន្តរជាតិនិងតំបន់ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស