ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Tokayev ប្រធានាធិបតីកាហ្សាក់ស្ថានផ្ញើសារលិខិតជូនពរដោយឡែកពីគ្នាចំពោះការបើកធ្វើពិធីបើកសកម្មភាព“ឆ្នាំទេសចរណ៍កាហ្សាក់ស្ថាន”របស់ប្រទេសចិន
2024-03-30 11:09:10cri
Share with:

      ថ្ងៃទី២៩ ខែមីនា លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Tokayev ប្រធានាធិបតីកាហ្សាក់ស្ថានបានផ្ញើសារលិខិតជូនពរដោយឡែកពីគ្នាចំពោះការបើកធ្វើពិធីបើកសកម្មភាព“ឆ្នាំទេសចរណ៍កាហ្សាក់ស្ថាន”របស់ប្រទេសចិនឆ្នាំ២០២៤ ។

      លោក Xi Jinping បានលើកឡើងថា នៅឆ្នាំមុន ខ្ញុំនិងលោកប្រធានាធិបតី Tokayev បានរួមគ្នាប្រកាសថា ឆ្នាំ២០២៤ ជាឆ្នាំទេសចរណ៍កាហ្សាក់ស្ថានរបស់ប្រទេសចិន ។ រំពឹងទុកប្រទេសទាំងពីរចាត់ទុកឆ្នាំទេសចរណ៍ជាកាលានុវត្តភាព ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិតិ្តការផ្នែកទេសចរណ៍ បង្កើនការប្រាស្រ័យទៅមកររវាងបុគ្គលិក បន្តវេនចំណងមិត្តភាពសហស្សវត្សរ៍ ក៏ដូចជាពួតដៃគ្នាបង្កើតឱ្យបានល្អនូវ“៣០ឆ្នាំមាស”ថ្មីរបស់ទំនាក់ទំនងរវាងចិននិងកាហ្សាក់ស្ថាន ដើម្បីរួមចំណែកថ្មីក្នុងការបង្កើតសហគមន៍រួមវាសនារវាងចិននិងកាហ្សាក់ស្ថាន ។

      ថ្លែងក្នុងសារលិខិត លោក Tokayev បានលើកឡើងថា ភាគីកាហ្សាក់ស្ថាននឹងរៀបចំធ្វើសកម្មភាពឆ្នាំទេសចរណ៍មួយចំនួន ធ្វើឱ្យអ្នកទេសចរចិនមានការយល់ដឹងដោយគ្រប់ជ្រុងជ្រោយចំពោះវប្បធម៌កាហ្សាក់ស្ថាន ក្នុងន័យរឹតចំណងមេត្រីភាពរវាងកាហ្សាក់ស្ថាននិងចិនឱ្យបន្តទៅគ្រប់ជំនាន់ ដើម្បីបំពេញបន្ថែមកម្លាំងចលករថ្មីយ៉ាងខ្លាំងក្លាដល់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងយូរអង្វែងរវាងប្រទេសទាំងពីរ ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស