ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មន្ត្រីអង្គការហាម៉ាស់ថ្លែងថា អង្គការហាម៉ាស់មិនមានសុទិដ្ឋិនិយមចំពោះការឈានដល់កិច្ចព្រមព្រៀងឈប់បាញ់គ្នានៅតំបន់ហ្កាហ្សានាពេលដ៏ខ្លីខាងមុខនេះទេ
2024-03-29 10:13:06cri
Share with:

      កាលពីថ្ងៃទី២៨ខែមីនា តាមម៉ោងក្នុងតំបន់ ពេលផ្តល់បទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍Press Tvនៃប្រទេសអ៊ីរ៉ង់ លោកKhalil Al-Hayya សមាជិកការិយាល័យនយោបាយនៃចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន(ហាម៉ាស់)បានថ្លែងថា អង្គការហាម៉ាស់មិនមានសុទិដ្ឋិនិយមចំពោះការឈានដល់កិច្ចព្រមព្រៀងឈប់បាញ់គ្នានៅតំបន់ហ្កាហ្សានាពេលដ៏ខ្លីខាងមុខនេះទេ។លោកបានចោទប្រកាន់ថា លោកNetanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែលមានចេតនាអូសបន្លាយប្រតិបត្តិការយោធារបស់កងទ័ពអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។

ក្នុងពេលជាមួយគ្នានេះ លោកក៏បានលើកឡើងផងដែរថា អង្គការហាម៉ាស់មានឆន្ទៈក្នុងការបន្តជំរុញការចរចាអំពីកិច្ចព្រមព្រៀងឈប់បាញ់គ្នានៅតំបន់ហ្កាហ្សា ហើយត្រៀមលក្ខណៈរួចជាស្រេចដើម្បីបង្ហាញពីភាពរស់រវើកខ្លាំងបំផុតក្នុងការចរចាដើម្បីធានាដល់ផលប្រយោជន៍របស់ប្រជាជនប៉ាឡេស្ទីន។ លោកបានថ្លែងថា អង្គការហាម៉ាស់បានត្រៀមលក្ខណៈរួចរាល់ហើយ ប្រសិនបើការចរចាជាមធ្យោបាយសម្រាប់បញ្ចប់ការប៉ះទង្គិចនោះ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស