ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីរំពឹងទុកពីការបន្តស្វែងរកឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការរវាងម៉ាឡេស៊ីនិងចិន
2024-03-29 10:14:04cri
Share with:

      កាលពីថ្ងៃទី២៨ខែមីនា លោកFadillahឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានថ្លែងថា មិនថានៅពេលបច្ចុប្បន្ន ឬក៏អនាគត គំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ"សុទ្ធតែមានសារសំខាន់ណាស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរម៉ាឡេស៊ីនិងចិន ប្រទេសទាំងពីរអាចបន្តស្វែងរកមធ្យោបាយនិងឱកាសសម្រាប់កិច្ចសហប្រតិបត្តិការថ្មី ដើម្បីសម្រេចបាននូវការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក តាមរយៈការប្រកាន់ខ្ជាប់នូវតម្លៃស្នូលនៃគំនិតផ្តួចផ្តើម "ខ្សែក្រវាត់និងផ្លូវ" ។

      នៅថ្ងៃដដែល លោកFadillahបានអញ្ជើញចូលរួមក្នុងវេទិកា"ផ្លូវសូត្រ និងអរិយធម៌អាស៊ី"ដែលធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ ព្រមទាំងថ្លែងសុន្ទរកថា។ លោកមានប្រសាសន៍ថា រដ្ឋាភិបាលម៉ាឡេស៊ីបាននិងកំពុងធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើបរិវត្តកម្មសេដ្ឋកិច្ច ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យានិងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ គំនិតផ្តួចផ្តើម“ខ្សែក្រវាត់និងផ្លូវបានជំរុញកិច្ចសហប្រតិបត្តិការរវាងម៉ាឡេស៊ីនិងចិនលើវិស័យដូចជា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការប្រាស្រ័យទៅមកខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនជាដើម ដែលមានអំណោយផលដល់ម៉ាឡេស៊ីក្នុងការត្រួសត្រាសមធ្យោបាយកំណើនថ្មី បង្កើតឱកាសការងារនិងកែលម្អជីវភាពរស់នៅរបស់ប្រជាជន៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស