ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិធីប្រគល់រង្វាន់នៃការប្រកួតវីដេអូខ្លីក្រោមប្រធានបទស្តីពីកិច្ចសហប្រតិបត្តិការមិត្តភាពចិន-អាស៊ានលើកទី៤បានប្រារព្ធឡើង
2024-03-29 14:10:00cri
Share with:

    ពេលថ្មីៗនេះ    ពិធីប្រគល់រង្វាន់នៃការប្រកួតវីដេអូខ្លីក្រោមប្រធានបទស្តីពីកិច្ចសហប្រតិបត្តិការមិត្តភាពចិន-អាស៊ានលើកទី៤ បានប្រារព្ធឡើងនៅទីក្រុងណាននីងខេត្តក្វាងស៊ី។ លោកស្រីHou Yanqiឯកអគ្គរដ្ឋទូតចិនប្រចាំអាស៊ានបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។

      លោកស្រីHou Yanqiបានថ្លែងថា  តាមរយៈស្នាដៃវីដេអូខ្លីៗទាំងនេះ  យើងបានមើលឃើញពីឥទ្ធិពលវិជ្ជមាននៃកិច្ចសហប្រតិបត្តិការជាក់ស្តែងនិងមិត្តភាពរវាងចិននិងអាស៊ានចំពោះជីវភាពរស់នៅរបស់ពលរដ្ឋសាមញ្ញ  ហើយចាប់អារម្មណ៍ពីការរំពឹងទុកនិងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រជាជននៃភាគីទាំងពីរក្នុងការរួមគ្នាកសាងផ្ទះដែលប្រកបដោយសន្តិភាព  សន្តិសុខវិបុលភាពស្រស់ស្អាតនិងមេត្រីភាព។ ឆ្នាំ២០២៤គឺជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនចិន-អាស៊ាន។ ភាគីទាំងពីរកំពុងធ្វើការរួមគ្នាដើម្បីអនុវត្តគំនិតផ្តួចផ្តើមអរិយធម៌សកល  និងបន្តបង្កើតនិម្មបនកម្មថ្មីនៃការរួមបញ្ចូលវប្បធម៌ចម្រុះបែបនិងការធ្វើអន្តរកម្មថែមទៀតតាមរយៈការធ្វើសកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដ៏សម្បូរបែប  ដើម្បីរួមគ្នាជំរុញមិត្តភាពនិងអរិយធម៌សង្គមស៊ីវិលរបស់ភាគីទាំងពីរឱ្យវិវឌ្ឍន៍រីកចម្រើន៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស