ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វិថីតែដ៏វែងឆ្ងាយ៖ស្លឹកតែបូព៌ាតភ្ជាប់ “សរសៃឈាមនៃសតវត្ស”
2024-03-29 09:45:36cri
Share with:

ចំណុចចាប់ផ្តើមនៃវិថីតែ ក្លិនក្រអូបសាយភាយរាប់ពាន់គីឡូម៉ែត្រ

វិថីតែដ៏វែងឆ្ងាយ ត្រូវបានដាក់ឈ្មោះដោយហេតុផលមួយនេះ

ចាប់ផ្តើមពីភូមិXiamei ឆ្ពោះទៅភាគខាងជើង

បន្តឆ្លងកាត់គិរី ជលសារ ហ្គោប៊ីនិងវាលខ្សាច់នៅប្រទេសចិន

ក្លិនតែដ៏ប្រហើរឈ្ងុយឈ្ងប់បានទៅដល់ឃុំKyakhtaដែលជាទីឃុំតូចមួយនៅព្រំដែនរវាងចិននិងរុស្ស៊ី

បន្ទាប់ពីនោះ វាបន្តពង្រីកនៅក្នុងព្រំដែនប្រទេសរុស្ស៊ី ហើយទៅដល់ទីក្រុងSaint Petersburg

ផ្លូវពាណិជ្ជកម្មដ៏វែងអន្លាយមួយខ្សែនេះ

ប្រវែងសរុបគឺ១ម៉ឺន៣ពាន់គីឡូម៉ែត្រ

ក្នុងអំឡុងពេលជាង២សតវត្សនៃភាពរុងរឿង

វិថីតែដ៏វែងឆ្ងាយគឺលើសពីផ្លូវសេដ្ឋកិច្ច

វាក៏ជាផ្លូវវប្បធម៌ដែលតភ្ជាប់អឺរ៉ុបនិងអាស៊ីផងដែរ

អារម្មណ៍របស់មនុស្សផ្សេងៗគ្នាពីខាងជើងទៅខាងត្បូងនៃទន្លេយ៉ុងហ្សេ

ទំនៀមទំលាប់នៅត្រើយសងខាងទន្លេលឿង

រឿងប្លែកៗអំពីប្រទេសរុស្ស៊ី

មានរឿងរ៉ាវច្រើនណាស់ដែលបានកត់ត្រានៅលើវិថីតែនេះ

ផ្លូវពាណិជ្ជកម្មនេះនៅទីបំផុតបានធ្លាក់ចុះដោយសារតែការរីកចម្រើននៃផ្លូវដែក

ប៉ុន្តែពាណិជ្ជកម្មរីកចម្រើននិងវប្បធម៌ចម្រុះកាលពីមុន

នៅតែដក់ជាប់ក្នុងដួងចិត្តរបស់ប្រជាជននៅតាមបណ្តាប្រទេសនានា

សូមឱ្យផ្លូវពាណិជ្ជកម្មអន្តរជាតិបុរាណនេះមានភាពរស់រវើកឡើងវិញ

ក្នុងឆ្នាំដដែលនេះ ដើម្បីធ្វើឱ្យផ្លូវបុរាណនេះស្តារឡើងវិញ

ប្រទេសចិន ម៉ុងហ្គោលីនិងរុស្ស៊ីបានរួមគ្នាដាក់ចេញនូវគំនិតផ្តួចផ្តើមស្នើបញ្ចូលក្នុងបេតិកភណ្ឌវប្បធម៌ពិភពលោក

នៅឆ្នាំ២០១៩ “វិថីតែដ៏វែងឆ្ងាយ”ត្រូវបានដាក់បញ្ចូលក្នុង«បញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោករបស់ចិន»ដោយនាយកដ្ឋានបេតិកភណ្ឌវប្បធម៌ជាតិចិន

“សរសៃឈាមនៃសតវត្សរ៍”ដែលតភ្ជាប់ដោយស្លឹកបូព៌ាដ៏តូចមួយនេះ

មានភាពកក់ក្តៅទៀតហើយ



អ្នកបកប្រែ:刘妍
ប្លុកពិសេស