ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភាគីរុស្ស៊ីថ្លែងថា ជនជាប់សង្ស័យក្នុងហេតុការណ៍វាយប្រហារដោយភេរវកម្មនៅជាយក្រុងមូស្គូពាក់ព័ន្ធនឹងអ្នកជាតិនិយមរបស់អ៊ុយក្រែន
2024-03-29 10:52:28cri
Share with:

គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ីបានថ្លែងកាលពីថ្ងៃទី២៨ខែមីនាថា ជនជាប់សង្ស័យក្នុងហេតុការណ៍វាយប្រហារដោយភេរវកម្មនៅសាលមហោស្រពតន្ត្រីនៅជាយក្រុងមូស្គូគឺពាក់ព័ន្ធនឹងអ្នកជាតិនិយមរបស់អ៊ុយក្រែន ។

ថ្ងៃដដែល គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ីបានចេញផ្សាយដំណឹងតាមបណ្តាញទំនាក់ទំនងសង្គមថា ឆ្លងតាមការចម្លើយជនជាប់សង្ស័យ ការស្រាវជ្រាវអំពីបរិក្ខារបច្ចេកទេសដែលរឹបអូសបានពីពួកគេនិងធ្វើការវិភាគព័ត៌មានលក់ដូរខាងហិរញ្ញវត្ថុ ហើយទទួលបានភស្តុតាងដែលពួកគេមានទំនាក់ទំនងនឹងអ្នកជាតិនិយមរបស់អ៊ុយក្រែន ។

តាមការផ្សាយដំណឹងឱ្យដឹងថា ការស៊ើបអង្កេតបញ្ជាក់ថា អ្នកបង្កការវាយប្រហារដោយភេរវកម្មគឺទទួលបានប្រាក់និងរូបិយប័ណ្ណមានដាក់លេខកូដសម្ងាត់ជាច្រើនពីអ៊ុយក្រែនសម្រាប់ត្រៀមលក្ខណៈការវាយប្រហារ ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស