ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិនធ្វើបទបង្ហាញពីសភាពការណ៍នៃកិច្ចជំនួបរវាងលោកប្រធានរដ្ឋចិន Xi Jinping និងតំណាងមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មនិងមជ្ឈដ្ឋានយុទ្ធសាស្ត្រចំណេះដឹងឯកទេសនៃសហរដ្ឋអាមេរិក
2024-03-29 14:12:45cri
Share with:

    ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសចិននៅថ្ងៃទី ២៨ ខែមីនា មានអ្នកសារព័ត៌មានបានសួរថា៖កាលពីថ្ងៃទី ២៧ ខែមីនានេះ លោកប្រធានរដ្ឋចិន Xi Jinping បានជួបសន្ទនាជាមួយតំណាងមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មនិងមជ្ឈដ្ឋានយុទ្ធសាស្ត្រចំណេះដឹងឯកទេសនៃសហរដ្ឋអាមេរិក ។ តើអ្នកនាំពាក្យអាចអធិប្បាយបន្ថែមពីព័ត៌មានពាក់ព័ន្ធទេ ?

    លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា នេះគឺជាកិច្ចជំនួបលើកទីមួយហើយដែលលោកប្រធានរដ្ឋចិន Xi Jinping បានជួបសន្ទនាជាមួយឥស្សរជនអាមេរិកនៅក្រុងប៉េកាំងចាប់តាំងពីប្រមុខរដ្ឋចិន-អាមេរិកបានធ្វើកិច្ចជំនួបនៅទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូមក ។ ឥស្សរជនអាមេរិកបានឆ្លើយតបយ៉ាងសកម្មនិងស្វាគមន៍យ៉ាងកក់ក្តៅ ។ សហគ្រាសអាមេរិកមានសុទិដ្ឋិនិយមចំពោះអនាគតនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិន ហើយនឹងបន្តស្វែងរកការអភិវឌ្ឍកាន់តែច្រើនក្នុងទីផ្សារប្រទេសចិនយ៉ាងមុតមាំមិនងាករេ ។ មជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មនិងមជ្ឈដ្ឋានយុទ្ធសាស្ត្រចំណេះដឹងឯកទេសនៃសហរដ្ឋអាមេរិកគាំទ្រភាគីទាំងពីរ សហរដ្ឋអាមេរិកនិងចិនក្នុងការបង្កើនការប្រាស្រ័យទាក់ទងនិងការផ្លាស់ប្តូរក្នុងគ្រប់ស្រទាប់ជាន់ថ្នាក់ដើម្បីបង្កើនការយោគយល់ ទំនុកចិត្តនិងកិច្ចសហប្រតិបតិ្តការរវាងគ្នានិងគ្នា ក្នុងន័យជំរុញការបង្កើតទំនាក់ទំនងរវាងអាមេរិកនិងចិនដែលប្រកបដោយស្ថិរភាព និរន្តរភាពនិងប្រកបដោយផ្លែផ្កា ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស