ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មេដឹកនាំនៃមជ្ឈដ្ឋានពាណិជ្ជកម្មសកលមានសុទិដ្ឋិនិយមចំពោះការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃសេដ្ឋកិច្ចចិននិងពោរពេញទៅដោយជំនឿចិត្តចំពោះអនាគតនៃសេដ្ឋកិច្ចចិន
2024-03-29 11:15:02cri
Share with:

    កិច្ចប្រជុំប្រចាំឆ្នាំ ២០២៤ នៃវេទិកាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍរបស់ចិនដែលធ្វើឡើងនាពេលថ្មីៗកន្លងទៅនេះនៅទីក្រុងប៉េកាំងបានទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ឥស្សរជនគ្រប់មជ្ឈដ្ឋាន ។ អ្នកទទួលខុសត្រូវនៃអង្គការអន្តរជាតិនិងមេដឹកនាំនៃមជ្ឈដ្ឋានពាណិជ្ជកម្មសកលបានថ្លែងព្រមៗគ្នាថា ពួកគេមានសុទិដ្ឋិនិយមចំពោះការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃសេដ្ឋកិច្ចចិននិងពោរពេញទៅដោយជំនឿចិត្តចំពោះអនាគតនៃសេដ្ឋកិច្ចចិនដោយសម្គាល់ឃើញថា ប្រទេសចិននឹងបន្តក្លាយជាក្បាលម៉ាស៊ីនដ៏សំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចពិភពលោក ។

    លោក Ajay Banga ប្រធានធនាគារពិភពលោកបានថ្លែងក្នុងវេទិកានេះថា "ដំណើរឆ្លងកាត់និងបទពិសោធដ៏អស្ចារ្យរបស់ប្រទេសចិនបានបញ្ជាក់ថា អ្វីៗទាំងអស់សុទ្ធតែមានលទ្ធភាពអាចធ្វើបាន "។

    លោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីបានថ្លែងថា សម្លឹងមើលទៅអនាគត តាមការប៉ាន់ប្រមាណ សេដ្ឋកិច្ចរបស់ចិននឹងដើរតាមគន្លងកំណើនដ៏មានស្ថិរភាពក្នុងឆ្នាំ ២០២៤ ។

    លោកស្រី Kristalina Georgieva អគ្គនាយិកាអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានលើកឡើងថា ពេលផ្តោតលើប្រទេសចិន យើងបានមើលឃើញពីយុគសម័យថ្មីនៃកំណើនប្រកបដោយគុណភាពខ្ពស់ ។ សេដ្ឋកិច្ចរបស់ប្រទេសចិនបានស្ទុះងើបឡើងវិញយ៉ាងខ្លាំងបន្ទាប់ពីបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ ១៩ នៅឆ្នាំ ២០២៣ ដែលបានកើនឡើងជាង ៥ ភាគរយ ។ បើមើលពីរយៈពេលមធ្យម ប្រទេសចិននឹងបន្តក្លាយជាអ្នករួមចំណែកដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស