ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព្រឹទ្ធសភាជប៉ុនអនុម័តសេចក្តីព្រាងច្បាប់ថវិកាឆ្នាំសារពើពន្ធ២០២៤ ថវិកាការពារជាតិបានបង្កើតកំណត់ត្រាខ្ពស់បំផុត
2024-03-29 10:52:39cri
Share with:

      តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មាន ក្យូដូរបស់ជប៉ុនឱ្យដឹងថា នៅថ្ងៃទី២៨ ខែមីនា ព្រឹទ្ធសភាជប៉ុនបានអនុម័តសេចក្តីព្រាងច្បាប់ថវិកាឆ្នាំសារពើពន្ធ២០២៤ (ពីខែមេសា ឆ្នាំ២០២៤ ដល់ខែមីនា ឆ្នាំ២០២៥ )  ទំហំថវិកាសរុបមានចំនួនដល់ទៅ ១១២,៥៧ទ្រីលានយ៉េនជប៉ុន ក្នុងនោះ ថវិកាការពារជាតិមានចំនួនប្រហែល ៧,៩៥ទ្រីលានយ៉េនជប៉ុន ដែលបានបង្កើតកំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ។

      ដោយសារសភាតំណាងរាស្ត្រជប៉ុនបានអនុម័តសេចក្តីព្រាងច្បាប់ថវិកានេះរួចហើយ ដូច្នេះការអនុម័តរបស់ព្រឹទ្ធសភា គឺមានន័យថា សេចក្តីព្រាងច្បាប់ថវិកាឆ្នាំសារពើពន្ធ២០២៤របស់ជប៉ុន ទទួលបានការអនុម័តជាផ្លូវការ ។ សូមបញ្ជាក់ថា ទំហំថវិកាឆ្នាំសារពើពន្ធ២០២៤នៃប្រទេសជប៉ុន មានចំនួនសរុបលើសពី ១១០ទ្រីលានយ៉េនជប៉ុនម្តងទៀត ក្នុងនោះ ថវិកាការពារបានកើនឡើង១៦,៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំសារពើពន្ធ២០២៣ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស