ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស្រី Peng Liyuan ជួបសន្ទនាជាមួយតំណាងគ្រូបនិងសិស្សនៃក្រុមចម្រៀងច្រៀងភាសាចិនជាក្រុម Burg របស់ប្រទេសអាល្លឺម៉ង់
2024-03-29 10:18:18cri
Share with:

     រសៀលថ្ងៃទី២៨ ខែមីនា នៅសាលាមធ្យមសិក្សាទី៣៥នៃក្រុងប៉េកាំង លោកស្រី Peng Liyuan ភរិយាលោកXi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយតំណាងគ្រូបនិងសិស្សនៃក្រុមចម្រៀងច្រៀងភាសាចិនជាក្រុម Burg របស់ប្រទេសអាល្លឺម៉ង់ ដែលបំពេញទស្សនកិច្ចនៅប្រទេសចិន ។

      លោកស្រី Peng Liyuan បានសម្តែងការស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅចំពោះគ្រូបង្រៀននិងសិស្សានុសិស្សនៃក្រុមចម្រៀងច្រៀងភាសាចិនជាក្រុម Burg ដែលមកបំពេញទស្សនកិច្ចនៅប្រទេសចិនម្តងទៀត និងជូនពរក្រុមចម្រៀងនេះដែលទទួលបានផ្លែផ្កាយ៉ាងច្រើនក្នុងការប្រកាន់ខ្ជាប់ការផ្សព្វផ្សាយចំណងមិត្តភាពក្នុងរយៈពេល១០ឆ្នាំ ។ លោកស្រី Peng Liyuan បានលើកឡើងថា ក្រោមកិច្ចខិតខំប្រឹងប្រែងរួមរបស់អ្នកទាំងអស់គ្នា ក្រុមចម្រៀង Burg បានបង្កើតស្ពានមួយសម្រាប់ការផ្លាស់ប្តូរវប្បធម៌រវាងចិននិងអាល្លឺម៉ង់ ហើយបានក្លាយជានិមិត្តសញ្ញាដ៏លេចធ្លោមួយនៃចំណងមេត្រីភាពរវាងចិននិងអាល្លឺម៉ង់ ។ រំពឹងថា សិស្សានុសិស្សទាំងឡាយអាចស្វែងយល់ពីពិភពភាសាចិនតាមរយៈតន្ត្រីដែលហាក់បីដូចជាកូនសោមាស និងចាប់អារម្មណ៍ពីភាពទាក់ទាញរបស់វប្បធម៌ចិនតាមរយៈចង្វាក់ភ្លេងដ៏ពីរោះ ក្នុងន័យធ្វើជាបេសកជននៃចំណងមិត្តភាពរវាងចិននិងអាល្លឺម៉ង់ជំនាន់ថ្មី ៕



អ្នកបកប្រែ:郭翔青
ប្លុកពិសេស