ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា៖សហរដ្ឋអាមេរិកមិនមែនជាសាមីភាគីនៃបញ្ហាសមុទ្រចិនខាងត្បូងនោះទេ ហេតុនេះមិនត្រូវលូកដៃចូលក្នុងបញ្ហារវាងចិននិងហ្វីលីពីននោះឡើយ
2024-03-29 14:13:37cri
Share with:

    ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសចិននៅថ្ងៃទី ២៨ ខែមីនា មានអ្នកសារព័ត៌មានបានសួរថា៖រដ្ឋមន្ត្រីការពារជាតិអាមេរិកបានអះអាងកាលពីម្សិលមិញថា អាមេរិកនឹងគាំទ្រយ៉ាងមុតមាំដល់ហ្វីលីពីនក្នុងការគាំពារអធិបតេយ្យភាពនៃសមុទ្រចិនខាងត្បូងនិងសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន ព្រមពេលជាមួយគ្នានេះ លោកក៏បានរិះគន់អ្វីដែលហៅថា "សកម្មភាពយោធាដ៏មានគ្រោះថ្នាក់"របស់ចិន ។ តើភាគីចិនមានការវាយតម្លៃយ៉ាងដូចម្តេចចំពោះករណីនេះ ?

    លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា សហរដ្ឋអាមេរិកមិនមែនជាសាមីភាគីនៃបញ្ហាសមុទ្រចិនខាងត្បូងនោះទេ ហេតុនេះមិនត្រូវលូកដៃចូលក្នុងបញ្ហារវាងចិននិងហ្វីលីពីននោះឡើយ ។ សន្ធិសញ្ញាស្តីពីការរួមគ្នាការពាររវាងអាមេរិកនិងហ្វីលីពីនមិនអាចអង្រួនឆន្ទៈនិងការប្តេជ្ញាចិត្តដ៏មុតមាំរបស់ចិនក្នុងការគាំពារអធិបតេយ្យភាពទឹកដីនិងសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ប្រទេសខ្លួននោះឡើយ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស