ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXiJinpingថ្លែងអំពីលក្ខណៈសន្តិភាពនៃអរិយធម៌ចិន
2024-03-28 15:20:56cri
Share with:

ថ្ងៃទី ខែមិថុនា ឆ្នាំ២០២៣ លោកXi Jinpingបានចាត់ទុក “លក្ខណៈសន្តិភាពជាលក្ខណៈលេចធ្លោមួយក្នុងចំណោមលក្ខណៈសំខាន់ៗទាំង៥នៃអរិយធម៌ចិននៅក្នុងកិច្ចសំណេះសំណាលស្តីពីការបន្តវេននិងការអភិវឌ្ឍនៃវប្បធម៌ ដោយសង្កត់ធ្ងន់ថា “អរិយធម៌ចិនមានលក្ខណៈសន្តិភាពយ៉ាងលេចធ្លោនិង “លក្ខណៈសន្តិភាពនៃអរិយធម៌ចិនបានកំណត់ជាមូលដ្ឋានថា ប្រទេសចិននឹងតែងតែជាអ្នកស្ថាបនាសន្តិភាពពិភពលោក ជាអ្នករួមចំណែកដល់ការអភិវឌ្ឍន៍សកលនិងជាអ្នកការពារសណ្តាប់ធ្នាប់អន្តរជាតិ វាបានកំណត់ថា ប្រទេសចិននឹងបន្តស្វែងរកការរៀនសូត្រពីគ្នាទៅវិញទៅមកនូវអរិយធម៌ជាជាងចូលរួមក្នុងអនុត្តរភាពវប្បធម៌ កំណត់ថាប្រទេសចិននឹងមិនដាក់គុណតម្លៃរបស់ខ្លួននិងប្រព័ន្ធនយោបាយលើអ្នកដទៃដោយបង្ខំ នេះបានកំណត់ថា ប្រទេសចិននឹងប្រកាន់ខ្ជាប់កិច្ចសហប្រតិបត្តិការនិងមិនចូលរួមក្នុងការធ្វើបដិបក្ខឡើយ។

ប្រជាជាតិចិនតែងតែស្រឡាញ់សន្តិភាពនិងយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការរួមរស់ជាមួយអ្នកជិតខាងដោយសុខដុមរមនា។នៅក្នុងអំឡុងពេលជាង៥០០០ឆ្នាំនៃការអភិវឌ្អរិយធម៌ ប្រទេសនេះតែងតែស្វែងរកគោលគំនិតដ៏រឹងមាំស្ដីពីសន្តិភាព សុខដុមរមនានិងភាពស៊ីចង្វាក់គ្នា។មូលហេតុនេះ គឺដោយសារតែវាមិនអាចកាត់ផ្ដាច់ចេញពីប្រវត្តិសាស្ត្រ គំនិត ទំនៀមទំលាប់និងអរិយធម៌ដ៏ប្លែកពិសេសបានឡើយ។

    ពិភពលោកពេលបច្ចុប្បន្នកំពុងមានភាពច្របូកច្របល់និងបម្រែបម្រួលក្នុងពេលតែមួយ ហើយស្ថានការណ៍សតវត្សកំពុងពន្លឿនការផ្លាស់ប្តូរ។ទោះបីអរិយធម៌របស់មនុស្សជាតិបានវិវឌ្ឍដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក៏ដោយ ប៉ុន្តែសង្គ្រាមមិនដែលនៅឆ្ងាយប៉ុន្មានទេ ការប៉ះទង្គិចក្នុងតំបន់កើតឡើងញឹកញាប់ ហើយបញ្ហាប្រឈមសកល ដូចជាភេរវកម្មនិយមនិងបម្រែបម្រួលអាកាសធាតុកើតឡើងម្តងមួយៗ។ប្រឈមមុខនឹងបញ្ហាទូទៅ មធ្យោបាយតែមួយគត់របស់មនុស្សជាតិគឺត្រូវធ្វើការរួមសាមគ្គីគ្នាផ្ដល់ជាប្រយោជន៍រួមគ្នា។ក្នុងដំណើរឆ្ពោះទៅមុខ ការផ្សព្វផ្សាយនិងឃោសនាលក្ខណៈសន្តិភាពនៃអរិយធម៌ចិនសម្របទៅនឹងនិន្នាការនៃសម័យកាលអាចជំរុញឱ្យមានសំឡេងគាំទ្រពីសំណាក់ប្រជាជននៃប្រទេសនានា ទទួលបានទំនុកចិត្តពីប្រជាជនលើពិភពលោក និងរួមចំណែកជាតម្រិះប្រាជ្ញាចិនក្នុងការការពារសន្តិភាពពិភពលោក។

   ជំរុញការរៀនសូត្រទៅវិញទៅមករវាងអរិយធម៌ និងជំរុញការយល់ដឹងគ្នាទៅវិញទៅមកនិងតភ្ជាប់គ្នារវាងប្រជាជន។យើងគួរតែជំរុញការគោរពគ្នាទៅវិញទៅមកនិងការរួមរស់ដោយសុខដុមរមនារវាងមអរិយធម៌ផ្សេងៗគ្នា ហើយធ្វើឱ្យការរៀនសូត្រគ្នាទៅវិញទៅមករវាងអរិយធម៌អាចក្លាយជាស្ពានដែលពង្រឹងមិត្តភាពរវាងប្រជាជននៃប្រទេសនានា ដែលជាកម្លាំងចលករសម្រាប់វឌ្ឍនភាពនៃសង្គមមនុស្សជាតិនិងចំណងសម្រាប់រក្សាសន្តិភាពពិភពលោក។

    ទំនាក់ទំនងរវាងប្រទេសនិងប្រទេសគឺស្ថិតនៅក្នុងភាពស្និទ្ធស្នាលរវាងប្រជាជននិងប្រជាជន។ប្រទេសខុសគ្នា ជនជាតិខុសគ្នានិងអរិយធម៌ខុសគ្នាប្រសិនបើអ្នកយល់ពីខ្ញុំនិងខ្ញុំយល់ពីអ្នក សច្ចភាពនឹងកាន់តែបកស្រាយកាន់តែយល់ច្បាស់  ការងារនឹងកាន់តែស្រួលធ្វើ៕

 





អ្នកបកប្រែ:刘妍
ប្លុកពិសេស