ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឧទ្យានចំនួន៦កន្លែងនៃប្រទេសចិនត្រូវបានអនុម័តឱ្យដាក់បញ្ចូលក្នុងបញ្ជីបណ្តាញឧទ្យានភូគព្ភសាស្រ្តពិភពលោក
2024-03-28 10:32:53cri
Share with:

      ថ្ងៃទី ២៧ខែមីនា ការិយាល័យប្រតិបត្តិនៃអង្គការយូណេស្កូនៃអង្គការសហប្រជាជាតិបានអនុម័តឱ្យឧទ្យានភូគព្ភសាស្ត្រចំនួន១៨កន្លែងដាក់បញ្ចូលក្នុងបញ្ជីបណ្តាញឧទ្យានភូគព្ភសាស្រ្តពិភពលោក ក្នុងនោះក៏បូករួមទាំងឧទ្យានភូគព្ភសាស្រ្តចំនួន៦កន្លែងនៃប្រទេសចិនផងដែរ រួមមានឧទ្យានភូគព្ភសាស្រ្តពិភពលោកChangbaishan ឧទ្យានភូគព្ភសាស្រ្តពិភពលោកមហាជ្រលងEnshi-គុហាTenglong ឧទ្យានភូគព្ភសាស្រ្តពិភពលោកLinxia ឧទ្យានភូគព្ភសាស្រ្តពិភពលោកLongyan ឧទ្យានភូគព្ភសាស្រ្តពិភពលោកWugongshan និងឧទ្យានភូគព្ភសាស្រ្តពិភពលោកXingyi ។ដូច្នេះ សមាជិកនៃបណ្តាញឧទ្យានភូគព្ភសាស្រ្តពិភពលោកនៃអង្គការយូណេស្កូអង្គការសហប្រជាជាតិមានចំនួនដល់ទៅ២១៣កន្លែងដែលរាយប៉ាយនៅប្រទេសចំនួន៤៨៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស