កងទ័ពអ៊ីស្រាអែលវាយប្រហារទៅលើទីតាំងជាច្រើននៃតំបន់កាហ្សា បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៣២នាក់ស្លាប់បាត់បង់ជីវិត
2024-03-28 10:58:31cri
Share with:
តាមការផ្សាយដំណឹងនៃស្ថានីយទូរទស្សន៍ប៉ាឡេស្ទីនកាលពីថ្ងៃទី២៧ខែមីនាឱ្យដឹងថា ថ្ងៃដដែល កងទ័ពអ៊ីស្រាអែលបានវាយប្រហារទៅលើទីតាំងជាច្រើននៃតំបន់កាហ្សា ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៣២នាក់ស្លាប់បាត់បង់ជីវិត ។
តាមទិន្នន័យដែលស្ថាប័នសុខាភិបាលតំបន់កាហ្សារបស់ប៉ាឡេស្ទីនបានប្រកាសកាលពីថ្ងៃទី២៧ខែមីនាឱ្យដឹងថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការវាយប្រហារនៃកងទ័ពអ៊ីស្រាអែលទៅលើតំបន់កាហ្សាបានបណ្តាលឱ្យមនុស្សសរុប៧៦នាក់ស្លាប់និង១០២នាក់ទៀតរងរបួស ៕