ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចំនួនអ្នកស្លាប់បាត់បង់ជីវិតរងគ្រោះក្នុងការវាយប្រហារដោយភេវកម្មនៅសាលមហោស្រពតន្រ្តីរុស្ស៊ីកើនឡើងដល់១៤៣នាក់
2024-03-28 10:06:13cri
Share with:

    ថ្ងៃទី២៧ខែមីនា  តាមការផ្សាយដំណឹងនៃក្រសួងសង្គ្រោះអាសន្នរុស្ស៊ីឱ្យដឹងថា   ចំនួនអ្នកស្លាប់បាត់បង់ជីវិតក្នុងការវាយប្រហារដោយភេរវកម្មនៅសាលមហោស្រពតន្ត្រីស្ថិតនៅជាយក្រុងមូស្គូបានកើនឡើងដល់១៤៣នាក់។

      ក្រសួងសង្គ្រោះអាសន្នរុស្ស៊ីបានធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះនៃអ្នករងគ្រោះស្លាប់បាត់បង់ជីវិតក្នុងការវាយប្រហារដោយភេរវកម្មនៅលើវេបសាយរបស់ខ្លួននៅថ្ងៃដដែល។ គិតត្រឹមវេលាម៉ោង១និង ១៥នាទីថ្ងៃទី២៨ខែមីនាតាមម៉ោងប៉េកាំង  បញ្ជីឈ្មោះនៃអ្នកស្លាប់បាត់បង់ជីវិតមានចំនួន១៤៣នាក់។

     តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មានTASSដែលដកស្រង់ទិន្នន័យពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រគ្រោះមហន្តរាយរុស្ស៊ីឱ្យដឹងទៀតថា  គិតត្រឹមព្រឹកថ្ងៃទី ២៧ខែមីនា  ចំនួនអ្នករងរបួសក្នុងការវាយប្រហារដោយភេរវកម្មបានកើនឡើងដល់៣៦០នាក់  ក្នុងនោះមាន២០៥នាក់កំពុងទទួលការព្យាបាល៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស