ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតីប៉ាគីស្ថានអញ្ជើញគោរពវិញ្ញាណក្ខន្ធរបស់ប្រជាពលរដ្ឋចិនដែលបានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍វាយប្រហារដោយភេរវកម្ម
2024-03-28 10:36:03cri
Share with:

     ថ្ងៃទី២៧ ខែមីនា លោក Asif Ali Zardari ប្រធានាធិបតីប៉ាគីស្ថានបានធ្វើដំណើរទៅកាន់ស្ថានទូតចិនប្រចាំនៅប៉ាគីស្ថាន ដើម្បីគោរពវិញ្ញាណក្ខន្ធរបស់ប្រជាពលរដ្ឋចិនដែលបានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍ដែលរថយន្តរបស់បុគ្គលិកនៃស្ថានីយវារីអគ្គិសនី Dasu រងការវាយប្រហារដោយភេរវកម្ម ។

      លោក Asif Ali Zardari បានថ្លែងថា លោកសូមតាងនាមប្រជាជនប៉ាគីស្ថានសម្តែងមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះប្រជាពលរដ្ឋចិនចំនួន៥ នាក់ដែលបានស្លាប់បាត់បង់ជីវិតក្នុងការវាយប្រហារដោយភេរវកម្ម និងសូមសម្តែងការសួរសុខទុក្ខយ៉ាងស្មោះចំពោះសាច់ញាតិរបស់អ្នករងគ្រោះស្លាប់បាត់បង់ជីវិត ។ ប្រទេសប៉ាគីស្ថានសន្យាថា នឹងចាត់វិធានការយ៉ាងដាច់ម៉ាត់  ដើម្បីតាមចាប់ខ្លួននិងផ្តន្ទាទោសជនល្មើសក្នុងពេលឆាប់ៗ មិនអនុញ្ញាតឱ្យភេរវជនបំផ្លាញចំណងមិត្តភាពរវាងប៉ាគីស្ថាននិងចិន ក៏ដូចជាធ្វើឱ្យប៉ះពាល់ដល់គោលដៅរួមរបស់ប្រទេសទាំងពីរក្នុងការសម្រេចបាននូវសន្តិភាព វិបុលភាពនិងសន្តិសុខជាដាច់ខាត ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស