ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំប្រចាំឆ្នាំ២០២៤នៃវេទិកា Boao សម្រាប់អាស៊ីបានបើកធ្វើ
2024-03-28 16:21:58cri
Share with:

    ថ្ងៃទី២៨ខែមីនា កិច្ចប្រជុំប្រចាំឆ្នាំ២០២៤នៃវេទិកា Boao សម្រាប់អាស៊ីបានបើកធ្វើនៅតំបន់ Boao ខេត្ត Hainan ។ លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានអញ្ជើញចូលរួមពិធីសម្ពោធបើកនិងថ្លែងសុន្ទរកថាគន្លឹះ ។

ការកំណត់ប្រធានបទសម្រាប់ពិភាក្សានៃកិច្ចប្រជុំប្រចាំឆ្នាំ២០២៤នៃវេទិកា Boao សម្រាប់អាស៊ីលើកនេះគឺសមស្របនឹងការយកចិត្តទុកដាក់របស់ភាគីនានា ដោយបានកំណត់ប្រធានបទរាប់សិបពាក់ព័ន្ធនឹងវិស័យដូចជា ការច្នៃប្រឌិតថ្មីខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការអភិវឌ្ឍសង្គម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាដើម ដែលបូករួមទាំងអនុវេទិកាជាង៤០លើក ដើម្បីប្រមូលផ្តុំគំនិតឯកភាពរួម Boao រួមចំណែកជាពុទ្ធិ Boao និងលើកឡើងផែនការ Boao សម្រាប់ឆ្លើយតបនឹងបញ្ហាប្រឈមសកល ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស