ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXiJinpingប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោកGunawardanaនាយករដ្ឋមន្រ្តីស្រីលង្កា
2024-03-28 10:31:21cri
Share with:

      រសៀលថ្ងៃទី២៧ខែមីនា លោកXiJinpingប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោកGunawardanaនាយករដ្ឋមន្រ្តីស្រីលង្កានៅវិមានសភាប្រជាជនក្រុងប៉េកាំង។

      ថ្លែងក្នុងកិច្ចជំនួប លោកXiJinpingបានលើកឡើងថា ចំណងមិត្តភាពរវាងចិននិងស្រីលង្កាមានប្រវតិ្តសាស្ត្រជាយូរលង់ណាស់មកហើយ ភាគីចិនគាំទ្រយ៉ាងមុតមាំចំពោះស្រីលង្កាក្នុងការគាំពារអធិបតេយ្យភាពនិងឯករាជ្យភាពជាតិ ក៏ដូចជាសេចក្តីថ្លៃថ្នូរជនជាតិ ប្រទេសចិននឹងបន្តផ្តល់ជំនួយតាមលទ្ធភាពរបស់ខ្លួនដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ស្រីលង្កា។

      ជាការឆ្លើយតប លោកGunawardanaបានថ្លែងថា ភាគីស្រីលង្កាគោរពគោលការណ៍ចិនតែមួយ និងគោលនយោបាយស្តីពីការធ្វើកិច្ចសហប្រតិបត្តិការដ៏មេត្រីភាពជាមួយចិនយ៉ាងមុតមាំមិនងាករេ។ ជានិច្ចកាល ស្រីលង្កាតែងតែតម្កល់ទុកប្រទេសចិនក្នុងឋានៈជាអាទិភាពសម្រាប់ទំនាក់ទំនងជាមួយក្រៅប្រទេសរបស់ស្រីលង្កា។ ភាគីស្រីលង្ការីករាយរួមសហការជាមួយភាគីចិន ដើម្បីធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងមេត្រីភាពរវាងស្រីលង្កានិងចិន ជំរុញការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ” ក៏ដូចជាជំរុញការបង្កើតសហគមន៍រួមវាសនាអាស៊ីនិងសហគមន៍រួមវាសនារបស់មនុស្សជាតិ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស