ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Zhao Leji ជួបសន្ទនាជាមួយតំណាងនៃក្រុមប្រឹក្សាវេទិកា Boao សម្រាប់អាស៊ីព្រមទាំងជួបសំណេះសំណាលជាមួយតំណាងនៃសហគ្រិនចិននិងអន្តរជាតិ
2024-03-28 10:53:06cri
Share with:

    នៅថ្ងៃទី ២៧ ខែមីនា លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានជួបសន្ទនាជាមួយតំណាងនៃក្រុមប្រឹក្សានិងគណៈកម្មាធិការប្រឹក្សាយោបល់មួយចំនួននៃវេទិកា Boao សម្រាប់អាស៊ីព្រមទាំងតំណាងនៃសហគ្រាសដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រនៅតំបន់ Boao ខេត្ត Hainan និងជួបសំណេះសំណាលជាមួយតំណាងនៃសហគ្រិនចិននិងអន្តរជាតិ ។

    ពេលជួបសន្ទនាជាមួយតំណាងនៃក្រុមប្រឹក្សានៃវេទិកានេះ លោក Zhao Leji បានលើកឡើងថា ប្រទេសចិននឹងបន្តគាំទ្រដល់ការអភិវឌ្ឍនៃវេទិកា Boao សម្រាប់អាស៊ីដូចពេលមុនៗ លោករំពឹងថា វេទិកានេះនឹងផ្តោតសំខាន់ទៅលើអាស៊ីនិងឆ្ពោះទៅពិភពលោកដើម្បីរួមចំណែកកាន់តែធំក្នុងការសម្រេចបាននូវសន្តិភាពនិងការអភិវឌ្ឍរបស់អាស៊ី ក៏ដូចជាពិភពលោកផងដែរ ។

    ពេលជួបសំណេះសំណាលជាមួយតំណាងនៃសហគ្រិនចិននិងអន្តរជាតិ លោក Zhao Leji បានថ្លែងថា ប្រទេសចិនមានឧត្តមភាពខាងទីផ្សារទ្រង់ទ្រាយធំ ប្រព័ន្ធឧស្សាហកម្ម ធនធានមនុស្សនិងការច្នៃប្រឌិតថ្មី ហើយក៏មានឧត្តមភាពខាងប្រព័ន្ធរបបដ៏លេចធ្លោផងដែរ ។ ប្រទេសចិនកំពុងចាត់វិធានការថ្មីមួយចំនួនស្តីពីការពង្រីកការបើកទូលាយចំពោះបរទេសប្រកបដោយកម្រិតខ្ពស់ ហើយសូមស្វាគមន៍យ៉ាងស្មោះចំពោះដៃគូសហប្រតិបត្តិការដែលមកពីបណ្តាប្រទេសនានាលើពិភពលោក ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស