ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា រាល់ទង្វើណាដែលប៉ុនប៉ងបំផ្លាញកិច្ចសហប្រតិបត្តិការរវាងចិននិងប៉ាគីស្ថានពិតជានឹងត្រូវទទួលបរាជ័យជាក់ជាមិនខាន
2024-03-28 10:32:12cri
Share with:

      ទាក់ទិននឹងករណីដែលខេត្តCapeនៃប្រទេសប៉ាគីស្ថានបានកើតមានការវាយប្រហារដោយភេរវកម្មនៅថ្ងៃទី២៦ខែមីនា ដែលបណ្តាលឱ្យបុគ្គលិកចិនស្លាប់បាត់បង់ជីវិតនិងរងរបួស លោកLinJianអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី២៧ខែមីនាថា បច្ចុប្បន្ននេះ ការងារចាត់ចែងជាបន្តបន្ទាប់កំពុងដំណើរការដោយមានសណ្តាប់ធ្នាប់ រាល់ទង្វើណាដែលប៉ុនប៉ងបំផ្លាញកិច្ចសហប្រតិបត្តិការរវាងចិននិងប៉ាគីស្ថានពិតជានឹងត្រូវទទួលបរាជ័យជាក់ជាមិនខាន។

      លោកLinJianបានលើកឡើងថា ប្រទេសចិនថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះអំពើភេរវនិយមនេះ ព្រមទាំងសូមសម្តែងមរណទុក្ខយ៉ាងក្រៀមក្រំចំពោះអ្នកស្លាប់បាត់បង់ជីវិត និងសម្តែងការសួរសុខទុក្ខយ៉ាងស្មោះចំពោះសាច់ញាតិនៃអ្នករងគ្រោះស្លាប់បាត់បង់ជីវិត។ ភាគីចិនបានអធិប្បាយពីគោលជំហរយ៉ាងម៉ឺងម៉ាត់របស់ខ្លួនអំពីករណីនេះរួចហើយ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស