ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនអំពាវនាវឱ្យជំរុញការបញ្ចុះក្តៅនូវឱ្យស្ថានការណ៍នៅតំបន់ភាពខាងកើតនៃប្រទេសកុងហ្គោ(គីនសាសា)
2024-03-28 10:00:09cri
Share with:

      ថ្ងៃទី២៧ ខែមីនា ខណៈពេលថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីពិនិត្យពិភាក្សាអំពីបញ្ហាកុងហ្គោ(គីនសាសា) លោក Dai Bing តំណាងរងរបស់ចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានអំពាវនាវឱ្យបណ្តាភាគីនានាធ្វើកិច្ចខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីជំរុញការបញ្ចុះកម្តៅនូវស្ថានការណ៍នៅតំបន់ភាគខាងកើតនៃប្រទេសកុងហ្គោ(គីនសាសា) ។

      លោក Dai Bing បានថ្លែងថា មួយរយៈពេលកន្លងទៅនេះ ការប៉ះទង្គិចដោយកម្លាំងហិង្សានៅតំបន់ភាគខាងកើតនៃប្រទេសកុងហ្គោ(គីនសាសា)បានឡើងកម្តៅ ពោលគឺតែងតែកើតមានហេតុការណ៍សន្តិសុខនៅតាមតំបន់ព្រំដែន បណ្តាលឱ្យជនស៊ីវិលជាច្រើននាក់ស្លាប់បាត់បង់ជីវិត និងរងរបួស ក៏ដូចជាបាត់បង់ទីជម្រកផងដែរ ។ សភាពការណ៍បែបនេះគួរឱ្យព្រួយបារម្ភណាស់ មិនត្រូវបណ្តោយឱ្យកើតឡើងទៀតទេ ។ ប្រទេសចិនសូមអំពាវនាវឱ្យបណ្តាភាគីពាក់ព័ន្ធរក្សាការអត់ធ្មត់ ដោះស្រាយការខ្វែងគំនិតតាមរយៈកិច្ចចរចានិងកិច្ចពិគ្រោះពិភាក្សា ក្នុងន័យធ្វើកិច្ចខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីជំរុញការបញ្ចុះកម្តៅនូវស្ថានការណ៍ក្នុងតំបន់ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស