ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋបាលសន្តិសុខនៃសហព័ន្ធរុស្ស៊ីអះអាងថា ស្ថាប័នស៊ើបការណ៍លោកខាងលិចនិងអ៊ុយក្រែនជាប់ពាក់ព័ន្ធនឹងការវាយប្រហារដោយភេរវកម្មនៅក្រុងមូស្គូ
2024-03-27 10:18:07cri
Share with:

      ថ្ងៃទី២៦ខែមីនា លោកBortnikovប្រធានរដ្ឋបាលសន្តិសុខនៃសហព័ន្ធរុស្ស៊ីបានថ្លែងថា ស្ថាប័នស៊ើបការណ៍លោកខាងលិចនិងអ៊ុយក្រែនជាប់ពាក់ព័ន្ធនឹងហេតុការណ៍វាយប្រហារដោយភេរវកម្មនៅសាលតន្រ្តីCrocusCityនៃរដ្ឋមូស្គូ។

      នៅថ្ងៃដដែល ប្រព័ន្ធសារព័ត៌មានរុស្ស៊ីបានដកស្រង់ពាក្យសម្តីរបស់លោកBortnikovថា បាតដៃខ្មៅនៅពីក្រោយហេតុការណ៍វាយប្រហារដោយភេរវកម្មនៅសាលតន្រ្តីCrocusCityនៅមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណនៅឡើយទេ។ ហេតុការណ៍វាយប្រហារលើកនេះបានធ្វើឡើងដោយពួកជ្រួលនិយមអ៊ីស្លាម ប៉ុន្តែទទួលបានជំនួយពីស្ថាប័នស៊ើបការណ៍របស់លោកខាងលិច ហើយស្ថាប័នស៊ើបការណ៍អ៊ុយក្រែនក៏ជាប់ពាក់ព័ន្ធផ្ទាល់ដែរ។ ព្រមពេលជាមួយគ្នានេះ លោកក៏បានលើកឡើងដែរថា ការគំរាមកំហែងនៃសកម្មភាពភេរវកម្មនៅដែនរុស្ស៊ីនៅតែស្ថិតមានដដែល៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស