ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មគ្គុទ្ទេសក៍កំពូលនៃប្រទេសអ៊ីរ៉ង់ជួបជាមួយថ្នាក់ដឹកនាំនៃការិយាល័យនយោបាយនៃអង្គការហាម៉ាស់ ដើម្បីពិគ្រោះពិភាក្សាពីបញ្ហាដូចជាស្ថានការណ៍តំបន់ហ្កាហ្សាជាដើម
2024-03-27 10:17:18cri
Share with:

      ថ្ងៃទី២៦ខែមីនា តាមម៉ោងក្នុងតំបន់ លោកKhamenei មគ្គុទ្ទេសក៍កំពូលនៃប្រទេសអ៊ីរ៉ង់បានជួបពិភាក្សាជាមួយលោកHaniyehមេដឹកនាំការិយាល័យនយោបាយនៃចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីនគឺអង្គការហាម៉ាស់ដែលកំពុងបំពេញទស្សនកិច្ចនៅក្រុងតេហេរ៉ង់រដ្ឋធានីអ៊ីរ៉ង់។

      ថ្លែងក្នុងកិច្ចជំនួប លោកKhameneiបានលើកឡើងថា ប្រទេសអ៊ីរ៉ង់នឹងបន្តគាំទ្របុព្វហេតុយុត្តិធម៌របស់ប៉ាឡេស្ទីន ក៏ដូចជាប្រជាជនប៉ាឡេស្ទីនដែលកំពុងរងការគាបសង្គត់។

      ជាការឆ្លើយតប លោកHaniyehបានគូសបញ្ជាក់ថា ទោះបីជាតំបន់ហ្កាហ្សាកំពុងរងការវាយប្រហារពីអ៊ីស្រាអែលក៏ដោយ ក៏ប៉ុន្តែ ពលរដ្ឋក្នុងតំបន់ហ្កាហ្សានិងកម្លាំងតស៊ូប៉ាឡេស្ទីននឹងមិនចុះញ៉មទេ ហើយនឹងមិនឱ្យសត្រូវសម្រេចបាននូវគោលដៅរបស់ខ្លួនឡើយ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស