ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឥស្សរជនប្រទេសជប៉ុន៖ រដ្ឋាភិបាលអនុញ្ញាតឱ្យនាំចេញយន្តហោះចម្បាំងធុនថ្មីទៅកាន់ប្រទេសទីបី គឺជាជំហានដ៏មានគ្រោះថ្នាក់ដែលប៉ះពាល់ដល់រដ្ឋធម្មនុញ្ញ
2024-03-27 10:02:43cri
Share with:

     ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដែលបើកធ្វើនៅថ្ងៃទី ២៦  ខែមីនា រដ្ឋាភិបាលជប៉ុនបានសម្រេចចិត្តជាផ្លូវការស្តីពីការអនុញ្ញាតឱ្យនាំចេញយន្តហោះចម្បាំងធុនថ្មីដែលសហការអភិវឌ្ឍជាមួយប្រទេសអង់គ្លេសនិងអ៊ីតាលីទៅកាន់ប្រទេសទីបី ។ ទាក់ទិននឹងរឿងនេះ ឥស្សរជនជាច្រើនរូបរបស់ប្រទេសជប៉ុនបានលើកឡើងថា នេះគឺជាជំហានដ៏មានគ្រោះថ្នាក់របស់ជប៉ុនដែលប៉ះពាល់ដល់រដ្ឋធម្មនុញ្ញ និងឈានដល់ការពង្រីកសព្វាវុធ ការបន្ធូរបន្ថយការនាំចេញអាវុធបានល្មើសនឹងស្មារតីនៃមាត្រាទី៩ របស់រដ្ឋធម្មនុញ្ញនៃប្រទេសជប៉ុន ។

      សមាជិកនៃបក្សសង្គមថ្មីរបស់ប្រទេសជប៉ុនបានលើកឡើងថា ការពិគ្រោះពិភាក្សាថាតើធ្វើយ៉ាងម៉េចទើបអាចនាំចេញយន្តហោះចម្បាំងធុនថ្មីទៅកាន់ប្រទេសទីបី នេះជារឿងដែលជប៉ុនបាននិងកំពុងធ្វើ ប៉ុន្តែនេះគឺជារឿងមិនត្រឹមត្រូវទេ ។ ការមិននាំចេញអាវុធប្រល័យលោក គឺជាគោលនយោបាយជាតិរបស់ជប៉ុន ដូច្នេះមិនត្រូវធ្វើអ៊ីចឹងទេ ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស