ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋបាលជាតិស្ថិតិចិន៖ ពីខែមករាដល់ខែកុម្ភៈ ផលកម្រៃនៃសហគ្រាសឧស្សាហកម្មធុនមធ្យមនិងធំនៅទូទាំងប្រទេសចិនបានកើនឡើង១០,២ភាគរយ
2024-03-27 11:13:56cri
Share with:

      ថ្ងៃទី២៧ ខែមីនា រដ្ឋបាលជាតិស្ថិតិចិនបានចេញផ្សាយទិន្នន័យឱ្យដឹងថា ពីខែមករាដល់ខែកុម្ភៈឆ្នាំនេះ  សហគ្រាសឧស្សាហកម្មធុនមធ្យមនិងធំនៅទូទាំងប្រទេសចិនសម្រេចបាននូវផលកម្រៃសរុប ៩១៤០៦០លានយាន់ប្រាក់ចិន បានកើនឡើង១០,២ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ។

      ពីខែមករាដល់ខែកុម្ភៈ ក្នុងចំណោមសហគ្រាសឧស្សាហកម្មធុនមធ្យមនិងធំ សហគ្រាសរដ្ឋសម្រេចបាននូវផលកម្រៃសរុប ៣៤៣៤៩០លានយាន់ប្រាក់ចិន បានកើនឡើង០,៥ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ សហគ្រាសវិនិយោគដោយពាណិជ្ជករបរទេស ហុងកុង ម៉ាកាវនិងតៃវ៉ាន់សម្រេចបានផលកម្រៃសរុប២១៦៩២០លានយាន់ប្រាក់ចិន បានកើនឡើង៣១,២ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ហើយសហគ្រាសឯកជនសម្រេចបានផលកម្រៃសរុប២៤៦៥៤០លានយាន់ប្រាក់ចិនបានកើនឡើង១២,៧ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ៕

 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស