ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មជ្ឈដ្ឋាននានារបស់ប៉ាគីស្ថានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះហេតុការណ៍ដែលក្បួនរថយន្តនៃបុគ្គលិកស្ថានីយវារីអគ្គិសនី Dasu រងការវាយប្រហារដោយភេរវកម្ម
2024-03-27 10:22:28cri
Share with:

នៅវេលាម៉ោង១៣កាលពីថ្ងៃទី២៦ខែមីនាតាមម៉ោងក្នុងតំបន់ ក្បួនរថយន្តនៃបុគ្គលិកស្ថានីយវារីអគ្គិសនី Dasu នៃខេត្ត Cape ដែលសាងសង់ដោយសហគ្រាសចិនបានរងការវាយប្រហារដោយភេរវកម្មនៅពេលធ្វើដំណើរតាមផ្លូវ ដែលបណ្តាលឱ្យបុគ្គលិកភាគីចិន៥នាក់និងបុគ្គលិកភាគីប៉ាគីស្ថានម្នាក់ស្លាប់បាត់បង់ជីវិត ។ មជ្ឈដ្ឋាននានារបស់ប៉ាគីស្ថាននាំគ្នាថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះហេតុការណ៍វាយប្រហារដោយភេរវកម្មលើកនេះ ។

សភាតំណាងរាស្ត្រប៉ាគីស្ថានបានចេញផ្សាយសេចក្តីថ្លែងការណ៍ថា សភាតំណាងរាស្ត្រនិងប្រជាជនប៉ាគីស្ថានសូមសម្តែងការសួរសុខទុក្ខចំពោះសមាជិកគ្រួសាររបស់អ្នករងគ្រោះស្លាប់បាត់បង់ជីវិត ហើយជឿជាក់ថា រដ្ឋាភិបាលប៉ាគីស្ថានមុខជានឹងចាប់ខ្លួនជនបង្កនិងកាត់ទោសតាមផ្លូវច្បាប់ជាមិនខាន ។

ក្រសួងការបរទេសប៉ាគីស្ថានបានចេញផ្សាយសេចក្តីថ្លែងការណ៍ថា រដ្ឋាភិបាលប៉ាគីស្ថានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះទង្វើភេរវនិយមដ៏គួរឱ្យរន្ធត់នេះ នឹងចាត់រាល់វិធានការដ៏ចាំបាច់ទាំងអស់ ដើម្បីចាប់ខ្លួននិងកាត់ទោសភេរវជននិងអ្នកដែលសហការជាមួយពួកគេ ។ ភាគីប៉ាគីស្ថាននឹងបន្តរួមជាមួយបងប្អូនចិន ដើម្បីធានាដល់សុវត្ថិភាពរបស់ពលរដ្ឋ គម្រោងនិងស្ថាប័នរបស់ចិននៅប៉ាគីស្ថាន ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស