ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការរំពឹងទុកដ៏ល្អ ជំនឿចិត្តដ៏គ្រប់គ្រាន់និងកាលានុវត្តភាពច្រើន ប្រទេសចិននៅតែជាគោលដៅដ៏ទាក់ទាញសម្រាប់ការវិនិយោគរបស់ពិភពលោក
2024-03-27 14:31:25cri
Share with:

     ថ្ងៃទី២៦ខែមីនា   កិច្ចប្រជុំប្រចាំឆ្នាំ២០២៤នៃវេទិកាBoaoសម្រាប់អាស៊ីបានបើកធ្វើ  តំណាងជិត២ពាន់រូបដែលមកពីប្រទេសនិងតំបន់ចំនួនជាង៦០បានចូលរួម។

      ក្នុងសន្និសីទសារព័ត៌មានលើកដំបូង   បានចេញផ្សាយរបាយការណ៍សំខាន់ចំនួនពីរច្បាប់។ក្នុងចំណោមនោះ   របាយការណ៍ប្រចាំឆ្នាំ២០២៤ស្តីពីអនាគតនិងដំណើរការសមាហរណកម្មនៃសេដ្ឋកិច្ចអាស៊ីបានចែងថា   តាមការព្យាករណ៍ អនុបាតទំហំGDPនៃអង្គភាពសេដ្ឋកិច្ចអាស៊ីនៅឆ្នាំ២០២៤ត្រូវជា៤៩ភាគរយនៃGDPពិភពលោក ដែលកើនឡើង0.៥ភាគរយបើធៀបនឹងឆ្នាំ២០២៣ បានក្លាយជាតំបន់ដែលរួមចំណែកច្រើនបំផុតសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក។  ភ្ញៀវកិត្តិយសដែលចូលរួមកិច្ចប្រជុំបានថ្លែងថា   កម្លាំងចលករនៃកំណើនសេដ្ឋកិច្ចចិនកំពុងមានការប្រែប្រួល  ហើយតាមការព្យាករណ៍  កំណើនសេដ្ឋកិច្ចចិននៅឆ្នាំនេះនឹងមានភាពល្អប្រសើរជាងឆ្នាំ២០២៣៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស