ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ភាគីចិនសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបន្ធូរបន្ថយការដាក់កំហិតចំពោះការនាំចេញសពា្វវុធរបស់ជប៉ុន
2024-03-27 10:30:31cri
Share with:

   ក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេសចិនកាលពីថ្ងៃទី២៦ខែមីនា  មានអ្នកសារព័ត៌មានបានសួរថា៖ តាមការផ្សាយដំណឹងឱ្យដឹងថា  រដ្ឋាភិបាលជប៉ុនបានសម្រេចចិត្តក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដោយលុបចោលការហាមឃាត់ចំពោះការនាំចេញយន្តហោះចម្បាំងជំនាន់ថ្មីដែលសហការអភិវឌ្ឍដោយប្រទេសជប៉ុន អង់គ្លេសនិងអ៊ីតាលីទៅប្រទេសទីបី  ហើយធ្វើវិសោធកម្មសេចក្តីណែនាំស្តីពីគោលការណ៍បីស្តីពីការផ្ទេរបរិក្ខារការពារក្នុងកិច្ចប្រជុំសន្តិសុខជាតិ។តើភាគីចិនមានការវាយតម្លៃយ៉ាងដូចម្តេចចំពោះករណីនេះ?

      លោកLin Jianអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា   ភាគីចិនបានយកចិត្តទុកដាក់លើការផ្សាយដំណឹងពាក់ព័ន្ធហើយសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះករណីនេះ។ យើងដាស់តឿនឱ្យភាគីជប៉ុនគោរពយ៉ាងប្រាកដប្រជាចំពោះកង្វល់ខាងសន្តិសុខរបស់ប្រទេសជិតខាង  គិតពិចារណាឡើងវិញយ៉ាងស៊ីជម្រៅលើប្រវត្តិសាស្ត្រនៃការឈ្លានពាន   ប្រកាន់ខ្ជាប់នូវមាគ៌ាអភិវឌ្ឍន៍ដោយសន្តិភាព និងទទួលបានទំនុកចិត្តពីប្រទេសជិតខាងនៅអាស៊ីនិងសហគមន៍អន្តរជាតិតាមរយៈប្រតិបត្តិការជាក់ស្តែង៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស