ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សភាពាណិជ្ជកម្ម Greater Manchester របស់អង់គ្លេសគ្រោងនឹងរៀបចំកិច្ចប្រជុំផ្លាស់ប្តូរផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្រោមប្រធានបទស្តីពីប្រទេសចិននៅខែកក្កដាឆ្នាំនេះ
2024-03-27 14:43:31cri
Share with:

កាលពីថ្ងៃទី២៦ខែមីនា លោក Tang Rui អគ្គកុងស៊ុលនៃស្ថានអគ្គកុងស៊ុលចិនប្រចាំនៅក្រុង Manchester បានជួបសន្ទនាជាមួយលោក Clive Memmott  នាយកប្រតិបត្តិទីមួយ(CEO) នៃសភាពាណិជ្ជកម្ម Greater Manchester ដើម្បីផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅអំពីបញ្ហាដូចជាកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្នុងតំបន់រវាងចិននិងអង់គ្លេសជាដើម ។

លោក Tang Rui បានថ្លែងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងតំបន់ England ខាងជើងដែលបូករួមទាំងតំបន់ Greater Manchester ផង មានភាពកាន់តែស៊ីជម្រៅជាបន្តបន្ទាប់ សេដ្ឋកិច្ចរបស់ភាគីទាំងពីរមានភាពបំពេញបន្ថែមដ៏ខ្លាំងក្លា និងមានសក្តានុពលនៃកិច្ចសហប្រតិបត្តិការដ៏ធំធេងដែលមិនទាន់រកឃើញ ។ ចិនរីករាយរួមជាមួយសភាពាណិជ្ជកម្ម Greater Manchester របស់អង់គ្លេស សហការរៀបចំសកម្មភាពតភ្ជាប់ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មគ្រប់ប្រភេទ ដើម្បីជំរុញឱ្យកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរទទួលបានការអភិវឌ្ឍកាន់តែល្អប្រសើរ ។

ជាការឆ្លើយតប លោក Clive Memmott បានថ្លែងថា កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអង់គ្លេសមានសក្តានុពលធំធេងណាស់ សភាពាណិជ្ជកម្ម Greater Manchester របស់អង់គ្លេសយកចិត្តទុកដាក់ខ្ពស់ចំពោះទីផ្សារចិន ហើយគ្រោងនឹងរៀបចំកិច្ចប្រជុំផ្លាស់ប្តូរផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្រោមប្រធានបទស្តីពីប្រទេសចិននៅខែកក្កដាឆ្នាំនេះ ។ ភាគីយើងរីករាយធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយស្ថានអគ្គកុងស៊ុលចិន សភាពាណិជ្ជកម្មចិននិងបណ្តាខេត្ត-ក្រុងរបស់ចិន ពង្រីកនិងត្រួសត្រាយកិច្ចសហប្រតិបត្តិការផ្នែកឱកាសពាណិជ្ជកម្មយ៉ាងស៊ីជម្រៅ ដើម្បីនាំមកនូវផលប្រយោជន៍ដ៏ប្រាកដប្រជាដល់សហគ្រាសនៃប្រទេសទាំងពីរ ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស