ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ការបំពេញទស្សនកិច្ចរបស់ប្រធានាធិបតីណូរូនៅប្រទេសចិនជាលើកដំបូងនឹងនាំមកនូវកម្លាំងចលករថ្មីដល់ការធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពកាន់តែស៊ីជម្រៅ
2024-03-27 15:05:01cri
Share with:

ពីថ្ងៃទី២៤ដល់ថ្ងៃទី២៩ខែមីនា លោក David Ranibok Adeang ប្រធានាធិបតីណូូបានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ។ នេះជាលើកទីមួយហើយដែលប្រធានាធិបតីណូរូទៅបំពេញទស្សនកិច្ចនៅប្រទេសចិនបន្ទាប់ពីប្រទេសទាំងពីរចិននិងណូរូស្ដារទំនាក់ទំនងការទូតឡើងវិញកាលពីខែមករាឆ្នាំនេះ ។ នៅរសៀលថ្ងៃទី២៥ខែមីនា លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងនៅពេលជួបពិភាក្សាការងារជាមួយលោក David Ranibok Adeang ប្រធានាធិបតីណូរូថា មិនថាចំណងមិត្តភាពមកមុនឬយឺត ឱ្យតែចាប់ផ្តើម ក៏នឹងមានអនាគតដ៏ភ្លឺស្វាង ។ មិនថាកិច្ចសហប្រតិបត្តិការធំឬតូច ឱ្យតែមានភាពស្មោះត្រង់ ក៏នឹងទទួលសមិទ្ធផលដ៏ធំធេងដែរ ។ លោកប្រធានាធិបតី David Ranibok Adeang បានថ្លែងថា ណូរូកោតសរសើរខ្ពស់ចំពោះភាគីចិនដែលប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍ស្មើភាពមិនថាប្រទេសតូចឬធំ ណូរូរីករាយគោរពតាមគោលការណ៍ប្រទេសចិនតែមួយ ហើយនឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនមានភាពកាន់តែស៊ីជម្រៅជាបន្តបន្ទាប់ ។

ពីការស្តារទំនាក់ទំនងការទូតឡើងវិញនៅខែមករាដល់ការបំពេញទស្សនកិច្ចនៅប្រទេសចិននៅខែមីនា គោលការណ៍ប្រទេសចិនតែមួយជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍទំនាក់ទំនងប្រទេសទាំងពីរចិននិងណូរូ ។ ក្នុងអំឡុងពេលដែលលោកប្រធានាធិបតី David Ranibok Adeang បំពេញទស្សនកិច្ចនៅប្រទេសចិន ភាគីទាំងពីរបានបញ្ជាក់ម្តងទៀតពីគោលការណ៍នេះ ។ លោក David Ranibok Adeang មិនត្រឹមតែអះអាងថា ការស្ដារទំនាក់ទំនងការទូតជាមួយប្រទេសចិនឡើងវិញជា ការឈរនៅម្ខាងត្រឹមត្រូវនៃប្រវត្តិសាស្ត្រ ប៉ុណ្ណោះទេ ថែមទាំងក៏បានបង្ហាញថា នេះជា និមិត្តសញ្ញាដ៏សំខាន់មួយក្នុងទំនាក់ទំនងរវាងណូរូនិងចិនផងដែរ ។ ប្រការនេះបានបង្ហាញម្តងទៀតថា គោលការណ៍ប្រទេសចិនតែមួយដែលត្រូវកំណត់ក្នុងសេចក្តីសម្រេចចិត្តលេខ២៧៥៨នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅឆ្នាំ១៩៧១បានក្លាយជាគំនិតឯកភាពរួមនៅទូទាំងពិភពលោក ។

ប្រទេសទាំងពីរចិននិងណូរូសុទ្ធតែជាប្រទេសកំពុងអភិវឌ្ឍន៍ សុទ្ធតែប្រឈមមុខនឹងភារកិច្ចអភិវឌ្ឍន៍ ។ រចនាសម្ព័ន្ធនៃសេដ្ឋកិច្ចណូរូមិនមែនភាពចម្រុះបែប ដែលពឹងផ្អែកទៅលើការនាំចេញប្រភពធនធាននិងវិស័យទេសចរណ៍ ។ តែប្រទេសចិនមានខ្សែសង្វាក់ឧស្សាហកម្មពេញលេញ ដែលអាចសម្រេចបាននូវការបំពេញបន្ថែមឧត្តមភាពទៅវិញទៅមកជាមួយណូរូតាមរបៀបកសាងហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចនិងពាណិជ្ជកម្មជាដើម ។

ពីគម្រោងថាមពលអគ្គិសនីនិងប្រព័ន្ធស្តុកថាមពលដោយ PV ទីមួយដែលទទួលការសាងសង់ដោយសហគ្រាសទុនចិន ដល់បច្ចេកទេសដាំផ្សិត ដែលមានអំណោយផលដល់ប្រជាជន ចិនបាននាំមកនូវ កូនសោមាសនៃការអភិវឌ្ឍជាច្រើនដល់ណូរូ ។ ប្រជាជនណូរូបាននាំគ្នាសម្តែងការរំពឹងទុកចំពោះការធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនថា រំពឹងថាសហគ្រាសចិនកាន់តែច្រើនឡើងមកវិនិយោគទុននៅណូរូ និងស្វាគមន៍ភ្ញៀវទេសចរចិនកាន់តែច្រើនទៅលេងនៅណូរូ។ល។

ក្នុងអំឡុងពេលលោកប្រធានាធិបតី David Ranibok Adeang បំពេញទស្សនកិច្ចនៅប្រទេសចិន ណូរូបានក្លាយជាប្រទេសមួយទៀតដែលបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការស្តីពី ខ្សែក្រវាត់និងផ្លូវជាមួយប្រទេសចិន ។ ទន្ទឹមនឹងការអនុវត្តនូវការរួមគ្នាកសាង ខ្សែក្រវាត់និងផ្លូវរវាងចិននិងណូរូ ភាគីទាំងពីរមានចំណុចស៊ីសង្វាក់គ្នាជាច្រើនក្នុងវិស័យបន្សាបទឹកសមុទ្រ ថាមពលបៃតងនិងការអភិវឌ្ឍវិលជុំជាដើម ។ នេះនឹងនាំមកនូវកម្លាំងចលករថ្មីក្នុងការធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពកាន់តែស៊ីជម្រៅ ។

មហាសមុទ្រប៉ាស៊ីហ្វិកដ៏ធំល្វឹងល្វើយបានតភ្ជាប់ប្រទេសចិននិងណូរូ ។ ប្រសិទ្ធភាពដ៏វិជ្ជមានដែលមកពីដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីណូរូ David Ranibok Adeang លើកនេះ នឹងជំរុញសន្តិភាពនិងការអភិវឌ្ឍក្នុងតំបន់របស់ប្រទេសប្រជុំកោះប៉ាស៊ីហ្វិក ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីគាំពារនិងពង្រីកសិទ្ធិនិងផលប្រយោជន៍របស់ប្រទេសកំពុងអភិវឌ្ឍន៍ ។ នេះក៏ជាអត្ថន័យដ៏ត្រឹមត្រូវដែលគួរតែមានក្នុងការជំរុញការបង្កើតសហគមន៍រួមវាសនានៃមនុស្សជាតិផងដែរ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស