ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានដាក់ចេញផលិតផលAIថ្មីជាច្រើន
2024-03-27 16:40:08cri
Share with:

     ថ្ងៃទី២៧ខែមីនា  អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានរៀបចំធ្វើសន្និសីទដាក់ចេញផលិតផលបញ្ញាសិប្បនិមិ្មតAIថ្មីនៅវេទិកាBoaoសម្រាប់អាស៊ី។ ផលិតផលAIថ្មីមួយចំនួនដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនដែលបកស្រាយអំពីសៀវភៅបុរាណចិននិងបកស្រាយអំពីរឿងទេវកថាបុរាណចិនបានបង្ហាញជូនទស្សនិកជន។

      ក្នុងសន្និសីទ   លោកFanYunនិពន្ធនាយករងនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងជានិពន្ធនាយកនៃCGTNបានណែនាំអំពីការស្វែងរកយ៉ាងសកម្មរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនក្នុងវិស័យដូចជាការប្រើប្រាស់  ការអនុវត្តខ្លឹមសារ  ការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យានិងបទដ្ឋាននៃការប្រើប្រាស់AIជាដើម។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ   អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបន្តធ្វើការសិក្សាស្រាវជ្រាវជាបន្តបន្ទាប់ ជុំវិញការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ ដែលបានបង្កើតស្ទូឌីយោបញ្ញាសិប្បនិមិ្មត    និងបង្កើតវេទិកាផលិតនិងច្នៃប្រឌិតថ្មីនូវកម្មវិធីបញ្ញាសិប្បនិមិ្មតប្រកបដោយសុវត្ថិភាពនិងអាចទុកចិត្តបាន៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស