ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងថា៖ឥស្សរជនគ្រប់មជ្ឈដ្ឋាននៃប្រទេសចិននិងសហរដ្ឋអាមេរិកគួរទាក់ទងគ្នានិងផ្លាស់ប្តូរគ្នាឱ្យបានញឹកញាប់ដើម្បីប្រមូលផ្ដុំគំនិតឯកភាពរួមឥតឈប់ឈរ
2024-03-27 16:29:24cri
Share with:

    នៅថ្ងៃទី ២៧ ខែមីនា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយតំណាងមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មនិងមជ្ឈដ្ឋានយុទ្ធសាស្ត្រចំពោះដឹងឯកទេសនៃសហរដ្ឋអាមេរិកនៅវិមានសភាប្រជាជនក្រុងប៉េកាំង ។

    លោក Xi Jinping បានលើកឡើងថា ប្រវត្តិសាស្ត្រនៃទំនាក់ទំនងចិន-អាមេរិកគឺជាប្រវត្តិសាស្ត្រនៃការប្រាស្រ័យទាក់ទងដោយមេត្រីភាពរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ពោលគឺ អតីតកាលត្រូវបានចារដោយប្រជាជន ហើយអនាគតកាលត្រូវបង្កើតឡើងដោយប្រជាជនដែរ ។ លោករំពឹងថា ឥស្សរជនគ្រប់មជ្ឈដ្ឋាននៃប្រទេសចិននិងសហរដ្ឋអាមេរិកនឹងទាក់ទងគ្នានិងផ្លាស់ប្តូរគ្នាឱ្យបានញឹកញាប់ដើម្បីប្រមូលផ្ដុំគំនិតឯកភាពរួមឥតឈប់ឈរ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស