ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការវិនិយោគនៅប្រទេសចិនគឺជាការវិនិយោគដើម្បីថ្ងៃអនាគត៖អ្នកទទួលខុសត្រូវនៃក្រុមហ៊ុនឆ្លងប្រទេសរួមគ្នាពិគ្រោះពិភាក្សាអំពីកាលានុវត្តភាពថ្មីរបស់ប្រទេសចិន
2024-03-27 10:49:14cri
Share with:

    នៅថ្ងៃទី ២៦ ខែមីនា ព្រឹត្តិការណ៍ជានិមិត្តសញ្ញាលើកទីមួយនៃ"ការវិនិយោគនៅប្រទេសចិន"បានប្រារព្ធឡើងនៅទីក្រុងប៉េកាំងដោយបានទាក់ទាញការចូលរួមពីសំណាក់សហគ្រិនចំនួនជាង ១៤០ រូបដែលមកពីប្រទេសនិងតំបន់ចំនួន ១៧ ព្រមទាំងតំណាងនៃសភាពាណិជ្ជកម្មបរទេសនៅប្រទេសចិន ។

    មន្ត្រីជាន់ខ្ពស់នៃក្រុមហ៊ុនឆ្លងប្រទេសជាច្រើនរូបបានបញ្ចេញសំឡេងរួមក្នុងពេលផ្តល់បទសម្ភាសន៍ថា ការវិនិយោគនៅប្រទេសចិនគឺជាការវិនិយោគដើម្បីថ្ងៃអនាគត ។ លោក Pascal Soriot នាយកប្រតិបតិ្តសកលនៃក្រុមហ៊ុន AstraZeneca របស់អង់គ្លេសបានថ្លែងថា "ប្រទេសចិនមានឋានៈដ៏សំខាន់ក្នុងយុទ្ធសាស្រ្តឧស្សាហកម្មផលិតកម្មសកលរបស់ក្រុមហ៊ុនយើង ហើយយើងនឹងបន្តពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសចិន" ។ "យើងពោរពេញទៅដោយជំនឿចិត្តចំពោះអនាគតនៃទីផ្សាររបស់ចិន ។" នាយកប្រតិបត្តិរងនៃក្រុមហ៊ុន Bosch បានលើកឡើងបែបនេះថា ការប្រកបអាជីវកម្មនៅទីនេះមិនត្រឹមតែធ្វើចំពោះអតិថិជនចិនប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ឱ្យក្រុមហ៊ុនយើងទទួលបានជោគជ័យក្នុងទីផ្សារសកលផងដែរ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស